Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ព្រឹកនេះ តុលាការ នឹងប្រកាសសាលក្រមចំពោះលោក ផែង វណ្ណៈ តើជោគវាសនារបស់លោកនឹងទៅជាយ៉ាងណា

ព័ត៌មាន

ព្រឹកនេះ តុលាការ នឹងប្រកាសសាលក្រមចំពោះលោក ផែង វណ្ណៈ តើជោគវាសនារបស់លោកនឹងទៅជាយ៉ាងណា

By Local

June 17, 2019

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោក លី សុលេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសម្រេចទោស លោក ផែង វណ្ណៈ ពាក់ព័ន្ធបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ តាមបណ្តឹងលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

សូមជម្រាបជូនថា ឯកឧត្តម គី តិច មេធាវីការពារសិទ្ធិ និងជាតំណាងឲ្យ សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្លាប់បានស្នើសុំឲ្យតុលាការផ្តន្ទាទោសលោក ផែង វណ្ណៈ ទៅតាមច្បាប់ ប៉ុន្តែមិនទាមទារសំណងជំងឺចិត្តពីជនជាប់ចោទនោះទេ។

ឯកឧត្តម គី តិច បានលើកឡើងថា ការបង្ហោះសារ និងរូបភាពប្រៀបធៀប របស់ជនជាប់ចោទ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងធ្វើឲ្យមានការយល់ច្រឡំលើសម្តេចតេជោ ប្រាកដមែន។ ប៉ុន្តែដោយសារ ជនជាប់ចោទមានការភ្ញាក់រលឹក ទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈចំពោះទង្វើរបស់ខ្លួន ដូច្នេះសម្តេចតេជោ មិនបានទាមទារសំណងពីជនជាប់ចោទនោះទ។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅជនជាប់ចោទ បានទទួលកំហុសទាំងអស់ដែលខ្លួនបានប្រព្រឹត្តនាពេលកន្លងមក។ ជនជាប់ចោទ ក៏បានសុំទោសចំពោះទង្វើទាំងអស់នេះ និងសន្យាឈប់ប្រព្រឹត្តតទៅទៀតហើយ។ លោក ផែង វណ្ណៈ ក៏បានសំណូមពរឲ្យតុលាការបន្ធូរបន្ថយទោសដល់រូបលោកផងដែរ៕

ប្រភព៖ FB