ព្រះសីហនុ៖ ព័ត៌មានជាបឋមបានឲ្យដឹងថាបងប្អូនប្រជាពលរដ្ឋបានឃើញនូវហេតុការណ៍ទូកទេសចរណ៍មួយគ្រឿងបានលិចរងការខូចខាតស្ទើរទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ទីតាំងកំពង់ផែ ជិតម្លប់ជ្រៃប៉ោកី ទល់មុខកាស៊ីណូឃ្វីនកូ ក្រុងព្រះសីហនុ។ ជាមួយនឹងព័ត៌មានបឋមនេះគេក៏មិនទាន់ដឹងថា សមត្ថកិច្ចបានទៅដល់ទីតាំងកើតហេតុហើយឬនៅ និងមានអ្នកដំណើរប៉ុន្មាននាក់ដែលបានជួបគ្រោះថ្នាក់លិចទូកនេះ។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕