Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ទូកទេសចរណ៍មួយគ្រឿងរបស់ក្រុមដាលីធួ បានលិចនៅសមុទ្រខាងមុខឆ្នេរម្លប់ជ្រៃក្រុងព្រះសីហនុ

ព័ត៌មាន

ទូកទេសចរណ៍មួយគ្រឿងរបស់ក្រុមដាលីធួ បានលិចនៅសមុទ្រខាងមុខឆ្នេរម្លប់ជ្រៃក្រុងព្រះសីហនុ

By NCN Daily

June 17, 2019

ខេត្តព្រះសីហនុ- ទូកទេសចរណ៍មួយគ្រឿងរបស់ក្រុមដាលីធួ បានលិចនៅសមុទ្រខាងមុខឆ្នេរម្លប់ជ្រៃក្រុងព្រះសីហនុ កាលពីម៉ោង៩យប់ថ្ងៃ១៦មិថុនា២០១៩។ លោកឧត្តមសេនីយ៍ត្រីណុប បញ្ញាស្នងការរងនគរបាលខេត្តព្រះសីហនុអោយដឹងថាហេតុការណ៍ទូកទេសចរណ៍ មួយគ្រឿងដែលលិចនេះ កើតឡើងដោយសារលក្ខណៈបច្ចេកទេស មិនពាក់ពន្ធ័ដល់បញ្ហាអាកាសធាតុភ្លៀង ខ្យល់នោះទេ និងថា ករណីនេះ ក្រៅពីខូចខាតទ្រព្យសម្បត្តិខ្លះ មិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

ទោះជាយ៉ាងនេះក្តី ដោយសារតែរដូវនេះជារដូវវស្សាសំបូរ ភ្លៀង ខ្យល់និងរលកខ្លាំង អជ្ញាធរខេត្តព្រះសីហនុ បានអំពាវនាវអោយអ្នកធ្វើដំណើរតាមផ្លូវសមុទ្រ ពិសេសទូកទេសចរណ៏និងទូកនេសាទបង្កើនការប្រុងប្រយត្ន័ និងថាក្នុងករណីធាតុអាកាសមិនល្អ សូមកុំចេញដំណើរ៕ ប្រភពFB