Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សមត្ថកិច្ចតាមប្រមាញ់ចាប់ អ្នក​បង្កៃគ្រាប់​បេ​៤០​ជិត​សាលារៀននៅក្រុងសំរោង បានហើយ តែមិនទាន់ដឹងពីគោលបំណងរបស់ជនសង្សយ័នោះ

ព័ត៌មាន

សមត្ថកិច្ចតាមប្រមាញ់ចាប់ អ្នក​បង្កៃគ្រាប់​បេ​៤០​ជិត​សាលារៀននៅក្រុងសំរោង បានហើយ តែមិនទាន់ដឹងពីគោលបំណងរបស់ជនសង្សយ័នោះ

By NCN Daily

June 18, 2019

ខេត្តឧត្តរមានជ័យ៖ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ ជនសង្ស័យឈ្មោះ ហេង ចន្ថា អតីតយោធា នៅវរសេនាតូចលេខ៤០២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងសាកសួរ អំពីករណីបង្កៃគ្រាប់បេ៤០ (B40) និងដេកា៧៥(DK៧៥) កាលម្សិលមិញថ្ងៃទី១៦ មិថុនា ក្នុងបរិវេណសាលាអនុវិទ្យាល័យរួតចំប៉ី ស្ថិតនៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ការចាប់ខ្លួននេះ គឺបន្ទាប់ពីសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនជនដែលបានដាក់បង្កៃគ្រាប់បេ40 នេះ។មន្ត្រីជាន់ខ្ពស់ក្នុងការនគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ហេង ចន្ថា អតីតយោធា នៅវរសេនាតូចលេខ៤០២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងសាកសួរ អំពីករណីបង្កៃគ្រាប់B40 និងDK៧៥ កាលម្សិលមិញថ្ងៃទី១៦ មិថុនា ក្នុងបរិវេណសាលាអនុវិទ្យាល័យរួតចំប៉ី៕