កោះកុង: រថយន្តបែនដឹកខ្សាច់ចុះចំណោតដាច់ហ្វាំងក្រឡាប់ធ្លាក់ផ្លូវស្លាប់(តៃកុង) របួសស្រាល(ព្រូ) ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ៈ០៥នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
រថយន្តដែលគ្រោះថ្នាក់ដោយខ្លួនឯងនេះ មានម៉ាក Hyundai ពណ៌ខៀវ គ្មានស្លាកលេខ ដឹកខ្សាច់ពីរស្រែអំបិលទៅកោះកុង ពេលមកដល់កន្លែងកើតហេតុចុះចំណោត ដាច់ហ្វ្រាំងក្រឡាប់ បណ្តាលឲ្យស្លាប់មនុស្សប្រុសម្នាក់ និងរបួសស្រាលម្នាក់ប្រុស (ជាព្រូ) អ្នកបើកបររថយន្តឈ្មោះ ជួប ណារិទ្ធ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ( ស្លាប់កប់ដី និងថ្មនៅពីរខាងមុខរថយន្ត ) ។
ក្រោយកើតហេតុជនរងគ្រោះរបួសស្រាលត្រូវបាន រថយន្តសាមុយដឹកទៅសម្រាកនៅមន្ទីរពេទ្យខេត្តកោះកុង ចំណែកសាកសព ត្រូវបានធ្វើកំណត់ប្រគល់ជូនប្រពន្ធសព យកទៅធ្វើបុណ្យតាមប្រពៃណី៕