Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មិត្តល្អ!!! រដ្ឋបាលរាជធានីទទួលរថយន្តក្រុង ៨០គ្រឿងពីមិត្តជប៉ុន ខណៈជប៉ុនកំពុងជួបគ្រោះរញ្ជួយដី ដោយមិនអស់លុយ១សេនឡើយ

ព័ត៌មាន

មិត្តល្អ!!! រដ្ឋបាលរាជធានីទទួលរថយន្តក្រុង ៨០គ្រឿងពីមិត្តជប៉ុន ខណៈជប៉ុនកំពុងជួបគ្រោះរញ្ជួយដី ដោយមិនអស់លុយ១សេនឡើយ

By NCN Daily

June 19, 2019

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​នៅ​ទីស្នាក់ការ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ​ ​(​ ​City​ ​Bus​ ​)​ ​បាន​រៀបចំ​ពិធីសម្ពោធ​ស្ថានីយ៍​ចំណត​រថយន្ដ​ក្រុង​ ​(​ ​Bus​ ​Depot​ ​)​ ​អគារ​ទីស្នាក់ការ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ​ ​និង​ ​ពិធី​ប្រគល់​-​ទទួល​រថយន្តក្រុង​ចំនួន​ ​៨០គ្រឿង​ ​និង​ ​បរិ​ក្ខា​បច្ចេកទេស​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ស្ថិតនៅ​ភូមិ​ព្រែក​តា​រ័ត្ន​ ​សង្កាត់​ព្រែកតាសេក​ ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​ ​ក្រោម​អធិបតីភាព​ ​ឯកឧត្ដម​ ​HORINOUCHI​ ​ឯកអគ្គ​រាជទូត​វិ​សាមញ្ញា​និង​ពេញសមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​អភិបាល​ ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ​។

គួរឲ្យ​ដឹង​ដែរ​ថា​ ​រថយន្តក្រុង​ចំនួន​ ​៤១​ ​គ្រឿង​ ​ដែល​បាន​ផ្តល់​ជូន​សាលា​រាជធានី​ភ្នំពេញ​ ​ជា​ដំណាក់កាល​ទី​ ​១​ ​ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ត្រូវ​បាន​ដាក់ឲ្យ​ដំណើរការ​នា​ថ្ងៃទី​ ​០១​ ​ខែតុលា​ ​ឆ្នាំ​ ​២០១៨​ ​ចំនួន​ខ្សែ​រត់​នៃ​សេវា​រថយន្តក្រុង​បាន​កើនឡើង​ពី​ ​៩​ ​ទៅ​ ​១៣​ ​ខ្សែ​រត់​ ​។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​ ​១៩​ ​មិថុនា​ ​២០១៩នេះ​ ​រថយន្តក្រុង​ចំនួន​ ​៣៩​ ​គ្រឿង​ ​បាន​ផ្តល់​ជូន​បន្ថែម​ដល់​សាលា​រាជធានី​ភ្នំពេញ​ ​ដូចនេះ​ ​រថយន្តក្រុង​សរុប​ចំនួន​ ​៨០​ ​គ្រឿង​ ​នឹង​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ​។​

តម្លៃ​សំបុត្រ​រថយន្តក្រុង​គឺ​ ​១,៥០០រៀល​ ​។​ ​អ្នក​អាច​ជិះរថយន្ត​ក្រុង​ ​និ​ ​ង​បង់ថ្លៃ​សំបុត្រ​រថយន្តក្រុង​ក្នុង​ប្រអប់​តាម​ច្រកចូល​ទ្វារ​មុខ​នៃ​រថយន្តក្រុង​ស្ថិតនៅ​ក្បែរ​អ្នកបើកបរ​ ​។​ ​មនុស្សចាស់​ ​ជន​ពិការ​ ​កម្មករ​រោងចក្រ​ ​ស្ដ្រី​មានផ្ទៃពោះ​ ​ព្រះសង្ឃ​ ​សិស្ស​ ​និស្សិត​ ​គ្រូបង្រៀន​ ​អត្តពលិក​ ​ជិះរថយន្ត​ក្រុង​ដោយ​មិន​គិតថ្លៃ​ ​៕​