Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អភិបាលរាជធានី ស្នើឲ្យអាជ្ញាធរ សង្កាត់ ខណ្ឌ ទាំងអស់ ត្រូវបន្ដយកចិត្ដទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ

ព័ត៌មាន

អភិបាលរាជធានី ស្នើឲ្យអាជ្ញាធរ សង្កាត់ ខណ្ឌ ទាំងអស់ ត្រូវបន្ដយកចិត្ដទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ

By NCN Daily

June 20, 2019

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធរ សង្កាត់,ខណ្ឌ,ក្រុង  ត្រូវបន្ដយកចិត្ដទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ព្រោះអាជ្ញាធរ ជាអាណា ព្យាបាល ដែលប្រជាពលរដ្ឋផ្ដល់សេចក្ដីទុកចិត្ដឲ្យ សម្រាប់ពឹង ពាក់ ធ្វើការងារគ្រប់បែបយ៉ាងជូនពួកគាត  ។ ឯកឧត្ដម  ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈ ឯកឧត្ដម ចូលរួមជាអធិបតីភាព ក្នុងពិធីបិទសន្និ បាតបូកសរុបលទ្ធផលការងារបោះឆ្នោត ក្រុមប្រឹក្សាអាណត្ដិទី៣ នៅរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃពុធ២រោច ខែជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៩ ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ត្រូវបន្ដយកចិត្ដទុកដាក់បម្រើ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានល្អ ព្រោះអាជ្ញាធរ ជាអាណា ព្យាបាល ដែលប្រជាពលរដ្ឋផ្ដល់សេចក្ដីទុកចិត្ដឲ្យ សម្រាប់ពឹងពាក់ធ្វើ ការងារគ្រប់បែបយ៉ាងជូនពួកគាត ។ ចំពោះនូវលទ្ធផលការងារ នៃការរៀបចំបោះ ឆ្នោតជ្រើសរើសក្រុម ប្រឹក្សាអាណត្តិទី៣ ដោយទទួលបាន ជោគជ័យ ត្រឹមត្រូវ យុត្ដិធម៏ ប្រកបដោយប្រជាធិបតេយ្យ ។

ឯកឧត្ដម បានបន្តថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែល បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ហើយជារួមការបោះឆ្នោតកន្លងមកនេះគឺប្រកបដោយប្រជាធិប តេយ្យដោយមានការចូលរួមពីគណៈបក្សនយោ បាយនានា ចូលរួមបោះឆ្នោតផងដែរ។

ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងអំណរគុណដល់ អង្គបោះឆ្នោតចំពោះចៅសង្កាត់នៅរាជធានី ចំនួន៨៩៩ នាក់។ ជាមួយគ្នានេះក៏ មាន អង្គការស៊ីវិលអ្នកសារព័ត៍មានជាតិ និងអន្តរជាតិនិងកងកម្លាំង ប្រដាប់អាវុធ គ្រប់ស្ថាប័នបានចូលរួម ការពារបានល្អដោយមិនមានហឹង្សា ផ្នែកនយោបាយចំពោះគណបក្សនយោបាយ នៅក្នុងអំឡុងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ប្រកបដោយលទ្ឋិប្រជាធិបតេយ្យ ត្រឹមត្រូវ យុត្ដិធម៏ ពហុបក្ស និងទទួលបានលទ្ធផលល្អប្រសើរ ។

លោក លុន ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ជាលទ្ធ ផលការងារ បោះឆ្នោតក្រុមប្រឹក្សាអាណត្ដិទី៣នៅថ្នាក់រាជធានីភ្នំពេញទទួលបានការសសើរ និងទទួល ស្គាល់ពីបណ្ដាសហគមន៏អន្ដរជាតិផងដែរ។

លោកបន្តថា៖ ការងារដែលគណះកម្មាធិការរៀបចំការបោះ ឆ្នោតនៅថ្នាក់រាជធានីភ្នំពេញ យើងបាន អនុវត្ដ ដោយអនុលោមទៅ តាមច្បាប់បទបញ្ជា និងនីតិវិធីរបស់គ.ជ.បក្នុងនោះ បានជំរុញឲ្យគណបក្ស នយោបាយទាំងអស់ក្នុងការចូលរួមសង្កេតមើលដំណើរការរៀបចំការបោះឆ្នោតនិងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត និងទទួលសិទ្ធិប្ដឹងជំទាស់ករណីផ្ទុយនឹងបទបញ្ជានីតិវិធីរបស់គ.ជ.ប ទាំងការងារ ចុះឈ្មោះ ទាំងការងារឃោសនា ការងារបោះឆ្នោត នឹងប្រកាសលទ្ធផល ។

លោកបានបន្ដថា៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីបានរៀបចំ អង្គសន្និបាតនៅថ្ងៃនេះ ឡើងក្នុងគោលបំណង ដើម្បីស្វែងរកនូវចំនុចខ្វះខាតចំណុចអវិជ្ជមាន និងបញ្ហាប្រឈមនានា ពាក់ព័ន្ធទៅ នឹងការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំរៀប ចំបូកសរុបជាគោលការណ៍ជូន ទៅគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដើម្បីពិនិត្យពិចារណាធ្វើជាមូលដ្ឋានក្នុងការកែ តម្រូវឬធ្វើវិសោធនកម្មការ បោះឆ្នោតនិងការចុះឈ្មោះបោះឆ្នោតនៅពេលក្រោយៗទៀត។

លោកបន្ដថា៖ ការងារពង្រឹងសន្តិសុខក្នុងអំឡុងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ ២០១៩ នេះគឺមានភាពរលូនដោយកងកំលាំង សមត្ថកិច្ចទាំងអស់រួមជាមួយអាជ្ញាធរ មូលដ្ឋានបានយកចិត្ត ទុកដាក់ការពារបានល្អក្នុងថ្ងៃចាប់ឃោសនារហូតដល់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតបញ្ចប់  ៕