Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះដែលអគរសំណង់រលំសង្កត់លើបានរកឃើញមនុស្ស ៣នាក់ទៀត ដែលក្នុងនោះ ២នាក់បានស្លាប់ ហើយក្មងស្រី ១នាក់នៅរស់

ព័ត៌មាន

ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះដែលអគរសំណង់រលំសង្កត់លើបានរកឃើញមនុស្ស ៣នាក់ទៀត ដែលក្នុងនោះ ២នាក់បានស្លាប់ ហើយក្មងស្រី ១នាក់នៅរស់

By NCN Daily

June 22, 2019

ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះដែលអគរសំណង់រលំសង្កត់លើនៅតែបន្តនៅយប់រំលងអធ្រាត្រថ្ងៃទី២២ ឈានចូលដល់ថ្ងៃទី២៣ ខែមិថុនានេះដោយក្រុម សង្គ្រោះបានរកឃើញមនុស្ស ៣នាក់ទៀត ដែលក្នុងនោះ ២នាក់បានស្លាប់ ហើយក្មងស្រី ១នាក់ នៅរស់រានមានជីវិតហើយបាននិងកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ។ស្រីដែលនៅរស់ឈ្មោះ អ៊ុន ណេង អាយុ   ១៦ឆ្នាំ ស្រុកសំបូរ  ខេត្តក្រចះ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់និងរងរបួសចំនួន ៣៩ រូបក្នុងនោះស្លាប់ចំនួន ១៥នាក់ ហើយអ្នករងរបួសចំនួន ២៤ រូប។ រហូតមកទល់នឹងនឹងពេលនេះ កម្លាំងសង្គ្រោះបន្តធ្វើការរុករកជនរងគ្រោះដែលស្ថិតក្នុងឧបទ្ទវហេតុនៃការរលំបាក់ អគារនេះចាប់តាំងពីព្រឹកព្រលឹមមក ហើយបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនដើម្បីស្វះស្វែងរកជនរងគ្រោះបន្តទៀតទោះជាស្ថិតនៅក្រោមដំណក់ទឹកភ្លៀងក៏ដោយ។ ក្រុមសង្គ្រោះបានសហការគ្នានិងរួមកម្លាំង សាមគ្គីគ្នាដើម្បីជួយសង្គ្រោះជនរងគ្រោះ។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ សមាជិកក្រុមការងារនិងរដ្ឋបាលសាលាខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានចុះពិនិត្យដោយផ្ទាល់នៅ កន្លែងកើតហេតុ និងបានកៀរគរកម្លាំងសង្គ្រោះពីមជ្ឈដ្ឋាននានាដើម្បីជួយសង្គ្រោះជនរងគ្រោះខ្លះដែលសង្ស័យថាបាននិងកំពុងស្ថិតនៅក្នុងគំនរបាក់បែកនោះនៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណា មិនទាន់ មានប្រភពព័ត៌មានណាមួយ អាចបញ្ជាក់ថា នៅមានមនុស្សប៉ុន្មាននាក់ទៀតកំពុងជាប់ក្នុងគំនរអគាររលំ នេះទេ។  ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ រួមនឹងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងក្រុមប្រឹក្សាខេត្តព្រះសីហនុ សូមសម្តែងអំណរគុណចំពោះកាយវិការមនុស្សធម៌របស់ក្រុមសង្គ្រោះទាំងអស់។ ការសង្គ្រោះដែលត្រូវបានអះអាងថានឹងធ្វើឡើងជាប់ រហូតដល់សង្គ្រោះជនរងគ្រោះបានទាំងអស់ពីគំនរអគាររលំនេះ។

ទាក់ទងនឹងឧបទ្ទវហេតុនៃការបាក់រលំសំណង់អគារនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបច្ចុប្បន្នបាននិងកំពុងចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃ បានតាម ដានយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរការសង្គ្រោះជនរងគ្រោះនេះដោយសម្តេចមានសរសេរលើហ្វេសប៊ុកថា«ខ្ញុំបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងប្រដាប់អាវុធចុះជួយសង្គ្រោះអាយុជីវិតពលរដ្ឋ ដែលត្រូវបានអគារបាក់រលំសង្កត់»។ សម្តេចបានថ្លែងថា៖«ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះការ បាត់បង់ជីវិតពលរដ្ឋដោយសារតែការធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ដែលបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ»។