គិតត្រឹមម៉ោង ៩ម៉ោង៣០ព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់ ២៥នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរស ម្នាក់ ទៀតនៅក្នុងគំនរបាក់បែកនៃអគារ។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩ រូបក្នុងនោះស្លាប់ចំនួន ២៥នាក់ (ស្រី ៤ នាក់)ហើយអ្នករងរបួសចំនួន២៤រូប(ស្រី ២ នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។
អ្នកស្លាប់មានទីលំនៅស្នាក់នៅតាមបណ្តាខេត្ត មានចំនួន25នាក់ ស្រី4 ៖ 1-កំពត 8នាក់ ស្រី1នាក់ 2-ព្រៃវែង 5នាក់ 3-បាត់ដំបង3នាក់ ស្រី2នាក់ 4-ក្រចេះ 2នាក់ ស្រី1នាក់ 5-ស្ទឹងត្រែង 2នាក់ 6-កំពង់ឆ្នាំង 2នាក់ 7-ពោធិ៍សាត់ 1នាក់ 8-ត្បូងឃ្មុំ 1នាក់ 9-មិនទាន់ស្គាល់អត្តសញ្ញាណម្នាក់