Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រាលកៃកាំភ្លើងកែច្នៃ ចំដើមទ្រូងបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗ នៅស្រុករលាប្អៀរ

ព័ត៌មាន

រាលកៃកាំភ្លើងកែច្នៃ ចំដើមទ្រូងបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗ នៅស្រុករលាប្អៀរ

By NCN Daily

July 03, 2019

កំពង់ឆ្នាំង:រាលកៃកាំភ្លើងកែច្នៃ ចំដើមទ្រូងបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗ នៅស្រុករលាប្អៀរ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី២ ខែកក្តដា ឆ្នាំ២០១៩ នៅ ត្រង់ចំណុចជ្រៃគោក ស្ថិតក្នុងត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ប៊ុន លៀងគីម ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានទៅទាក់គ្រួចអ៊ឺត នៅចំណុចជ្រៃគោក ស្ថិតក្នុងត្រពាំងក្រវ៉ាន់ ឃុំព្រៃមូលដោយយកកាំភ្លើងកែឆ្នៃបាញ់ដោយគ្រាប់កង់ទៅជាមួយហើយបានរាលកៃកាំភ្លើងកែច្នៃ បាញ់ត្រូវចំដើមទ្រូងខ្លួនឯងបណ្តាលឲ្យស្លាប់ ។

យោងតាមការធ្វើកោសល្យវិច័យរបស់ក្រុមបចេ្ចកទេសវិទ្យាសាស្ត្រពិនិត្យនៅកន្លែងកើតហេតុឃើញមានថង់យាមមួយ នៅក្នុងថង់យាមមានគ្រាប់កង់ចំនួន ៧៧គ្រាប់ ពិនិត្យស្លាកស្នាមជនរងគ្រោះមានទំហំប៉ុនគ្រាប់កង់ និងតាមការអះអាងរបស់ក្មួយស្រី អាយុ ១៦ឆ្នាំ បានឃើញជនរងគ្រោះកាន់កាំភ្លើងកែច្នៃទៅជាមួយ។

តាមការសន្និដ្ឋានរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារ បញ្ជាក់ថា៖ ជនរងគ្រោះពិតជាស្លាប់ដោយរាលកៃកាំភ្លើងកែច្នៃខ្លួនឯងពិតប្រាកដមែន៕