Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
កឺកឺកុំហ៊ានភ្លឺៗទៀតណាប្រយ័ត្ន អភិបាលខេត្តព្រះសីហនុថ្មី លោក គួច ចំរើន បានបញ្ជាឲ្យ…

ព័ត៌មាន

កឺកឺកុំហ៊ានភ្លឺៗទៀតណាប្រយ័ត្ន អភិបាលខេត្តព្រះសីហនុថ្មី លោក គួច ចំរើន បានបញ្ជាឲ្យ…

By NCN Daily

July 05, 2019

ព្រះសីហនុ៖ លោក គួច ចំរើន ដែលទើបតែឡើងគ្រោងជាអភិបាលខេត្តព្រះសីហនុថ្មី បានបញ្ជាឲ្យសមត្ថកិច្ច ឃាត់ខ្លួនកម្មករសំណង់ ជនជាតិចិនចំនួន២នាក់ នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីជាការព្រមាន ព្រោះពួកគេមិន ស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដោយនៅតែផ្គើន បន្តធ្វើការសាងសង់អគារ ដែលអាជ្ញាធរបានហាម ឃាត់បណ្តោះអាសន្ន។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើងក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកអភិបាលខេត្ត គួច ចំរើន បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការដ្ឋានសំណង់គ្រោងដែកចំនួន៣ទីតាំង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបានធ្វើការណែនាំឱ្យ មេការសំណង់បញ្ឈប់សកម្មភាពសាងសង់ ដោយរង់ចាំត្រួតពិនិត្យលក្ខណ:បច្ចេកទេសរួចរាល់សិន ទើបអាចឱ្យ ដំណើរការសាងសង់បន្ត កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ប៉ុន្តែស្អែកឡើង គឺនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ កម្មករការដ្ឋានសំណង់មួយកន្លែង ក្នុងចំណោម៣កន្លែងដែលបានហាមឃាត់ នៅតែបន្តធ្វើសកម្មភាពសាងសង់ក្នុងការល្មើសច្បាប់ ទើបលោកអភិបាលខេត្តបញ្ជាឲ្យឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនកម្មករសំណង់ជនជាតិចិនទាំង២នាក់នេះ គឺយកមករក្សាទុកនៅកន្លែងសមត្ថកិច្ចមួយយប់ទើបដោះលែងវិញ ដោយមានការធានាធ្វើកិច្ចសន្យាតាមនីតិវិធី៕