អភិបាលខេត្តព្រះសីហនុ ជំរុញឲ្យរដ្ឋបាលក្រុង និងក្រុមហ៊ុនប្រមូលសំរាម រៀបចំផែនការសំអាតអនាម័យក្រុងឲ្យបានស្អាតនិងឆាប់រហ័ស ដើម្បី…..

0
346

តព្រះសីហនុ៖ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ ជំរុញឲ្យរដ្ឋបាលក្រុង និងក្រុមហ៊ុនប្រមូលសំរាម រៀបចំផែនការសំអាតអនាម័យក្រុងឲ្យបានស្អាតនិងឆាប់រហ័ស ដើម្បីបរិស្ថានទីក្រុងស្អាតផង និងផ្តល់ការទុកចិត្តទៅដល់ប្រជាពលរដ្ឋ,មហាជន កុំអោយមានការរិះគន់ដូចពេលកន្លងមក ។ ការជំរុញនេះធ្វើឡើង នៅសាលាក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៩ ក្នុងពេលដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយ រដ្ឋបាលក្រុង មន្ទីរស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនប្រមូលសំរាម ក្នុងគោលបំណងពិភាក្សាដាក់ផែនការរៀបចំសណ្តាប់ធ្នាប់ ធ្វើអនាម័យបរិស្ថាន ជាពិសេសសំរាមនៅក្នុងក្រុងឲ្យបានស្អាតល្អឲ្យបានលឿន ដើម្បលេីកសោភណ្ឌ័ភាពទីក្រុងទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here