(ភ្នំពេញ)៖ ជនជាតិចិន៣នាក់ ត្រូវបានកម្លាំងការិយាល័យគយ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងនគរបាលអន្ដោប្រវេសន៍ ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិភ្នំពេញ ធ្វើការឃាត់ខ្លួន ករណីនាំលុយចូលមកប្រទេសកម្ពុជាចំនួន៩០ម៉ឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ។
ជនជាតិចិនខាងលើមាន៖
ឈ្មោះ Huang Canming អាយុ២៧ឆ្នាំ
ឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ
ពួកគេធ្វើដំណើរចេញពីទីក្រុងហុងកុង ប្រទេសចិន មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមជើងយន្ដហោះលេខ LQ971។
ចំណែកទី៣ ឈ្មោះZizheng Zhengអាយុ៣២ឆ្នាំ(ជាអ្នកមកចាំទទួលនៅភ្នំពេញ)។
វត្ថុតាងដកហូតរួមមាន៖
-កាបូបយួរដៃចំនួន៣
-ប្រាក់សរុប ៩០០,០០០ដុល្លារ។
សូមបញ្ជាក់៖ ការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្រេចឃាត់ខ្លួនពួកគេ ដោយសារការនាំចូលក្រដាសប្រាក់ទាំងនេះ មានចំនួនច្រើន មិនមានប្រភពច្បាស់លាស់ រួមទាំងមិនបង្ហាញពីគោលដៅច្បាស់លាស់របស់ប្រាក់៕