ឯកឧត្តម ឃួង ស្រេង បើកកិច្ចប្រជុំ ផ្តោតលើការដាក់វិធានការរក្សាសុវត្ថិភាពសណ្ដាប់ធ្នាប់ សាធារណៈ ឲ្យកាន់តែប្រសើរឡើង

0
347

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធនគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម  ឃួង ស្រេង បានបើកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីបន្តការដាក់ វិធានកា ររក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បញ្ហាបរិស្ថាន និងការផ្ដល់ សេវាសាធារណៈជូន ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឯកឧត្តម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការប៉េអឹម រាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូប ទៀត។

ក្នុងកិច្ចប្រជុំនេះ អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ បានឡើងរាយការណ៍ពីលទ្ធ ផលការងារមួយ ចំនួន ក្នុងនោះរួមមានការរាយការណ៍ពីលទ្ធផល នៃការអនុវត្តសេចក្តីណែនាំ លេខ០១៣/១៨ សណន ចុះ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើម ផ្លូវសាធារណៈ ទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការគ្រប់គ្រងស្ថិតិអ្នកស្នាក់នៅក្នុងខុនដូ និងបូរីនៅក្នុងរាជធានី ភ្នំពេញ។

លទ្ធផលនៃការជូនដំណឹងផ្សព្វផ្សាយណែនាំដល់ម្ចាស់អាជីវកម្មដែលមានផ្ទះល្វែងមួយល្វែង ២ល្វែង លក់ រថយន្ត និងលក់សំបុត្ររថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ និងវិធានការរបស់ឯកឧត្តម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នង ការនគរ បាលរាជធានីភ្នំពេញ ស្តីពីការគ្រប់គ្រងស្ថិតិជនអន្តោប្រវេសន៍នៅក្នុងរាជធានីភ្នំពេញ។ មតិចូលរួម ពិភាក្សា របស់សមាជិកសមាជិកាអង្គប្រជុំ ហើយចំពោះបញ្ហាផ្សេងទៀតនោះ គឺបានលើកឡើង ពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងរបៀបរៀបរយសា ធារណៈតាមដង ផ្លូវពិសេស នៅតំបន់ទីតាំងដីឡូត៍ទំនេរគ្មានម្ចាស់ និងគ្មានសណ្ដាប់ធ្នាប់ដែលគណៈប្រតិភូឆ្លងកាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here