ក្មេងស្រីចិត្ដខ្លាំងម្នាក់បានលួចរត់គេចចេញពីផ្ទះ

0
302

ខេត្តត្បូងឃ្មុំ:នៅថ្ងៃទី ១២ខែកុម្ភៈឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២៣.០០នាទីក្មេងស្រី១នាក់ ឈ្មោះ ទន់ មុន្នីរចនា អាយុ ១៥ឆ្នាំមានទីលំនៅភូមិធ្លក សង្កាត់សួង ក្រុងសួងខេត្តត្បូងឃ្មុំ បានលួចរត់គេចចេញពីផ្ទះ ។

មុនពេលកើតហេតុ ក្មេងស្រីខាងលើបានអង្គុយញាំបាយជាមួយឱពុកម្តាយ ហើយម្តាយសួរទៅកូនស្រីថា ទៅរៀនរាល់ថ្ងៃមុិចមិនដែលឃើញសៀវភៅតាមដានការសិក្សាអញ្ចឹង ?កូនស្រីឆ្លើយថា គ្រូធ្វើបាត់សៀវភៅនោះហើយ ហើយកូនស្រីក៏ដើរចូលទៅក្នុងបន្ទប់ រហូតដល់ម៉ោងប្រហែល ២៣.០០នាទី ឱពុកបានលឺសំឡេងអូសកៅអី ប៉ុន្តែមិនបានចេញមកមើលទេ លុះដល់ម៉ោង០៦.៣០នាទីព្រឹកឱពុកបានគោះទ្វាបន្ទប់ហៅ់កូនស្រីតែស្ងាត់ឈឹង។ គាត់ក៏ឡើងទៅបើកបង្អួចទើបដឹងថាកូនស្រីចេញពីផ្ទះតាមទ្វារក្រោយបាត់ទៅហើយ ដោយទុកសំបុត្រ១ច្បាប់នៅក្នុងបន្ទប់។

ប្រភព៖ កូន​ខ្លាតូច

LEAVE A REPLY

Please enter your comment!
Please enter your name here