ឯកឧត្តម ឃួង ស្រេង៖ ប្រាប់អោយអាជ្ញាធរមូលដ្ឋានយកចិត្តដាក់បញ្ហាបរិស្ថានក្នុងតំបន់វិមានឈ្នះឈ្នះ

0
365

(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានលើកឡើងថា បញ្ហាបរិស្ថាននិងអនាម័យគឺ ជារឿង ចាំបាច់ដែលត្រូវដោះស្រាយជាបន្ទាន់នៅជុំវិញទីតាំងបរិវេណវិមានឈ្នះ ឈ្នះ ព្រោះភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិនៅតែអញ្ជើញមកទស្សនាជាហូរហែរមិនដាច់។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធកាលពីរសៀលថ្ងៃទី១២ កុម្ភៈនេះ នៅសាលប្រជុំ រដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេងបានបន្តអោយដឹងថា រហូតមកដល់ពេលនេះ វិមានឈ្នះឈ្នះ ត្រូវបានដាក់អោយប្រជាពលរដ្ឋធ្វើការមកទស្សនាកំសាន្តមានរយៈពេលជាងមួយខែមកហើយ ភ្ញៀវជាតិ និងអន្តរជាតិនៅតែអញ្ជើញមកទស្សនាវិមានប្រវត្តិសាស្ត្រនេះហូរហែរមិនដាច់ ហេតុដូច្នេះត្រូវតែរក្សា អោយបាននូវបញ្ហាបរិស្ថាននិងអនាម័យ ពោលគឺមិនអោយមានសំរាមរឺស្បោងផ្លាស្ទិក ហោះហើរ នៅពេល មានខ្យល់បក់។ ក្នុងកិច្ចប្រជុំនោះផងដែរឯកឧត្តម អភិបាលក៏បានបញ្ជាអោយអាជ្ញាធរមូលដ្ឋានយកចិត្តទុក ដាក់ការពារសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងនិងជុំវីញទីតាំងវិមានឈ្នះឈ្នះផងដែរ។

គួរបញ្ជាក់ថាវិមានឈ្នះឈ្នះចាប់ផ្តើមសាងសង់ កាលពីខែកុម្ភៈឆ្នាំ២០១៦ និងដាក់សម្ភោធ អោយប្រើប្រាស់នៅកំឡុងចុងខែធ្នូឆ្នាំ២០១៨នេះក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន មានទីតាំង ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីជានិមិត្តរូបនៃសុខសន្តិភាព ដែលកម្ពុជាទទួល បានក្រោយពីបញ្ចប់់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សកន្លងមក ជាងនេះទៅទៀតវិមានឈ្នះឈ្នះ និងក្លាយជាកេមរតកសំរាប់កូន ចៅជំនាន់ក្រោយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here