អស្ចារ្យណាស់!!!រូបភាពទាំង១០នេះ នឹងធ្វើឲ្យកម្ពុជាកាន់តែស្អាតខ្លាំង មិនចាញ់ប្រទេសជឿនលឿនទេ

0
608

(ភ្នំពេញ) គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​តាម​ក្រសួង និង​រាជរដ្ឋាភិបាល​កម្ពុជា អនុម័ត​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើ​យ៉ាង​ណា​សម្រួល​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ លើក​ស្ទូយ​មុខមាត់​ប្រទេស​ និង​ជំរុញ​ឲ្យ​សេដ្ឋកិច្ចជាតិ​កាន់​តែ​រីកចម្រើន។ ដូច្នេះ​សូម​មក​ដឹង​ទាំង​អស់​គ្នា​ថា តើ​កម្ពុជា​មាន​គម្រោង​សាងសង់​អ្វី​ខ្លះ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ? ​

១. ផ្លូវ​រថភ្លើង​លើ​អាកាស​ពី​ភ្នំពេញ​ទៅ​ព្រែក​ព្នៅ (ពហុកីឡដ្ឋានមរតកតេជោ)

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​ថា ក្រសួង​បាន​ស្នើ​ឱ្យ​អង្គការ​ JICA សិក្សា​ពីការ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ (AGT) ពី​រាជធានី​ភ្នំពេញ ទៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ​ដែល​ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​​ក្រុមហ៊ុន​​លីយ៉ុងផាត់ ខណៈដែល​កម្ពុជា នឹង​ធ្វើ​ជាម្ចាស់ផ្ទះ​កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣។

គម្រោង​ស្ថាបនា​ខ្សែ​រថភ្លើង​លើ​អាកាសក្នុង​រាជធានី​ភ្នំពេញ​ក្រោម​កម្ចីរបស់​ជប៉ុនជាង ៨០០លានដុល្លារ គឺ​ត្រូវការ​ពេល​វេលា​យ៉ាង​ហោច​ណាស់​ ២ឆ្នាំ​បន្ថែម​ទៀត ដើម្បី​សិក្សា​លម្អិត។

បើតាម​គម្រោង​រថភ្លើង​អាកាស​ AGTក្នុង​រាជធានីភ្នំពេញ​ ដែល​អាជ្ញាធរ និង​អ្នក​ជំនាញ JICA បង្ហាញ​នាពេល​កន្លងមក ឱ្យដឹង​ថា គម្រោង​នេះ មាន​ប្រវែង ១៨​គីឡូម៉ែត្រ រត់តាម​បណ្តោយ​ផ្លូវ​មួយ​ចំនួន​ដូចជា៖ មហា​វិថី​ហ្សាល​ដឺហ្គោល មហា​វិថី​ព្រះ​មុនីរ៉េត ផ្លូវ​លេខ ២១៧ ផ្លូវ​វេងស្រេង ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ និង​១ខ្សែ​ទៀត​បែកខ្នែង​ទៅ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​កប់​ស្រូវ។

២. ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​បាវិត

ហូត​មកដល់​ពេលនេះ ការ​សិក្សា​ផ្លូវ​ល្បឿនលឿន​ពី​រាជធានី​ភ្នំពេញ-បាវិត (ព្រំដែន​កម្ពុជា-វៀតណាម) គឺបាន​សិក្សា​រួចរាល់​ចប់​សព្វ​គ្រប់​អស់ហើយ ដែលត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ ៣៨០០លាន​ដុល្លារ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ធ្វើការ​សិក្សា​ផ្លូវ​ល្បឿនលឿន​ពី​ភ្នំពេញ​ទៅ​បាវិត ដែលមាន​ចម្ងាយ​ផ្លូវប្រវែង ១៦០​គីឡូម៉ែត្រ ដើម្បី​ធ្វើការ​សាងសង់​ផ្លូវនេះ។

៣. ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ

ផ្លូវ​ល្បឿនលឿន​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ បាន​បញ្ចប់​ការ​សិក្សា​នៅចុង​ឆ្នាំ​២០១៨ ហើយនឹង​​ចាប់់ផ្តើម​សាងសង់​នៅដើម​ឆ្នាំ​២០១៩។ ការ​សាងសង់​នេះ ​គ្រោងនឹង​បញ្ចប់​​ជា​ស្ថាពរ​នៅឆ្នាំ​២០២៣ ពោលគឺ​ប្រើ​រយៈពេល​៤​ឆ្នាំ។

ផ្លូវ​ល្បឿនលឿន​នេះ មាន​ប្រវែង​ជាង ១៩០​គីឡូម៉ែត្រ នឹង​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន China Road and Bridge Corporation ដែល​ចំណាយ​ថវិកា​ជិត ១,៨ពាន់​លាន​ដុល្លារ។

៤.ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ ទៅ​ព្រំដែន​ឡាវ

ផ្លូវ​ល្បឿន​លឿន​​ពី​ភ្នំពេញ​ទៅកាន់​ព្រំដែន​ឡាវ​​មាន​ប្រវែង​៥២២​គីឡូម៉ែត្រ​ដោយ​គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​។  នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ថ្លាំ​ង វុទ្ធី អគ្គនាយក​ក្រុមហ៊ុន Globalcam បាន​ថ្លែង​ ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន Globalcam និង​ក្រុមហ៊ុន Mahdi Holdings Investment ជា​ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​នេះ​ផ្ទាល់ កាល​ពី​ឆ្នាំ ២០១៧។

៥. ស្ពាន​ឆ្លង​ទន្លេសាប​ថ្មី

បច្ចុប្បន្ន​សាលា​រាជធានី​ភ្នំពេញ កំពុង​សាងសង់ស្ពានឆ្លងកាត់ទន្លេសាប ក្នុងភូមិ​សាស្រ្ត​​ខ័ណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ ​​ទៅកាន់​តំបន់ អភិវឌ្ឍជ្រោយ​ចង្វារ ​មាន​ប្រវែង​​ជិត​១​គីឡូ​ម៉ែត្រ​ និង​ទទឹងស្ពាន​ជាង ១០​ ម៉ែត្រ​ ​កាត់​ទន្លេសាប​​ម្តុំឃ្លាំង​​សាំង​ក្រុម​ហ៊ុន​​សូគីមិច​គីឡូម៉ែត្រ​លេខ៦។

៦.ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​ចោមចៅ

នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ​ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​ចោមចៅ បាន​ចាប់​ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ហើយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ គម្រោង​មាន​តម្លៃ​ប្រមាណ​២២​លាន​ដុល្លារ​នេះ នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៣០​ខែ ។

៧.ផ្លូវ​ក្រវាត់​ក្រុង​ទី៣

ផ្លូវក្រវាត់​ក្រុង​ទី៣ ប្រវែង​ជិត​៥៣គីឡូម៉ែត្រ ដែលឆ្លងកាត់​​ផ្លូវ​ជាតិ​លេខ៤ មក​ផ្លូវជាតិ​លេខ​៣ ផ្លូវ​ជាតិ​លេខ​២ និង​បញ្ចប់​នៅ​ផ្លូវ​ជាតិ​លេខ១​ ក្នុងភូមិសាស្រ្ត​រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបាន​បើកការដ្ឋាន​សាងសង់ហើយ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៩។

ផ្លូវ​នេះ ត្រូវ​ចំណាយ​ការសាងសង់​ប្រមាណ ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាលចិន និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

៨. ស្ពាន​បេតុង​ឆ្លង​កាត់​កោះ​អន្លង់​ចិន

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​នឹង​មានស្ពាន​បេតុង​​ដ៏​ធំ​ជាង​គេ ដែលមាន​ទំហំទទឹង​ដល់ ២៥ម៉ែត្រ ឆ្លងកាត់​​ទន្លេបាសាក់​ នៅកោះអន្លង់ចិន ក្នុងខេត្ត​កណ្តាល។ សម្តេច​លើកឡើង​ថា មុខរបរ​រត់ទូកដ នៅតំបន់នេះ​នឹងត្រូវបញ្ចប់​នៅឆ្នាំ​២០២១។

ស្ពាន​ឆ្លងកាត់​កោះ​អន្លង់ចិន​នេះ គឺ​ជាផ្នែកមួយ​នៃ​គម្រោង​សាងសង់​ផ្លូវក្រវាត់​ក្រុងទី៣ ដែលមាន​ប្រវែង​ជិត ៥៣​គីឡូម៉ែត្រ និង​ទទឹង​ផ្លូវ​ដល់ ២៥ ទៅ ២៧​ម៉ែត្រ។ ​ស្ពាន​​ដែល​​ឆ្លងកាត់​ទន្លេបាសាក់​នេះ​មាន​​ចំនួន​ពីរ គឺ​មួយ​ត​ភ្ជាប់​ពី​ឃុំ​សិត្បូ​ត៍ ទៅកាន់​កោះអន្លង់ចិន​ដែលមាន​ប្រវែង៣៦៦​ម៉ែត្រ និង​មួយទៀត​ត​ភ្ជាប់​ពី​កោះ​អន្លង់ចិន ទៅកាន់​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ​មាន​ប្រវែង៦៣០​ម៉ែត្រ។

៩. ស្ពាន​អាកាស​៤​បន្ថែម​ទៀត​នៅ​តាម​ផ្លូវ​ជាតិ​ទាំង​៤

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ កាល​ពី​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០១៩​  សម្ដេច​អគ្គមហាសេនា បតី តេជោ ហ៊ុន សែន បាន​ប្រកាស​ថា នឹង​សាងសង់​ស្ពាន​អាកាស​៤​ខ្សែ​បន្ថែម​ទៀត​នៅ​ប្រទេស​កម្ពុជា។ ដោយ​ស្ពាន​អាកាស​ទាំង​៤​ខ្សែ​នោះ គ្រោង​សាងសង់​នៅ​តាម​ផ្លូវ​ជាតិ​លេខ២,៣,៤ និង​២១ ដើម្បី​សម្រួល​ចរាចរណ៍​ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

ក្រៅ​ពី​គម្រោង​ធំ​ខាង​លើ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​មាន​គម្រោង​ជា​ច្រើន​ទៀត​ដូចជា​ស្ពាន​ឆ្លង​ទន្លេ ផ្លូវ​ក្រោម​ទឹក​ជា​ដើម៕ប្រភពSabay

LEAVE A REPLY

Please enter your comment!
Please enter your name here