Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
នារីជាកម្មការនីរោងចក្រម្នាក់ ចាញ់បោកក្រុមទម្លាក់យោង អស់ពីរលីងខ្លួន

ព័ត៌មាន

នារីជាកម្មការនីរោងចក្រម្នាក់ ចាញ់បោកក្រុមទម្លាក់យោង អស់ពីរលីងខ្លួន

By NCN Daily

July 12, 2019

ភ្នំពេញ៖  នារីជាកម្មការនីរោងចក្រម្នាក់ បាត់បង់គ្រឿងអលង្ការ អស់ពីខ្លួនរលីង និងទូរស័ព្ទមួយគ្រឿង  ដោយសារចាញ់បោកក្រុមទម្លាក់យោង ហេតុការនេះដែរបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

នារីរងគ្រោះឈ្មោះ អឿន ចាន់និត អាយុ២៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ជាមួយបងស្រី នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណតាល ។

ចំណែកសម្ភារ:បាត់បង់ ខ្សែកប្លាទីន១ខ្សែ ខ្សែជើង១ខ្សែ កងដៃ៣កង ចិញ្ចៀន២វង់ ទូរស័ព្ទ I phone 6plush មួយគ្រឿង ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលកំពុងដើរចេញពីបន្ទប់ជួល ឆ្ពោះទៅរោងចក្រ នៅមុខសាលាក្តីខ្មែរក្រហម លុះដល់ដល់មុខវត្តកំបូល តាមផ្លូវជាតិលេខ៤ ស្រាប់តែមានស្ត្រីសង្ស័យម្នាក់ ដើរមកសួរ មានរើសបាន កញ្ចប់ថង់ក្រហម មាស អត់? ហើយក៏ឆ្លើយតបតវិញ អត់ឃើញផង ពេលនោះក៏មាន ម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ មកប្រាប់ថា កុំមាត់ ពួកគេរើសបានចាំយកទៅចែកគ្នា ។ឮ

លុះស្រាយមាត់ថង់ឲ្យមើល ឃើញលោហ:ក្រហមច្រាល ថាហើយក៏បបួលនាំ ដោយក្រុមជនសង្ស័យគ្នា៤នាក់ ប្រុស២នាក់ ស្រី២នាក់ ម៉ូតូ៣គ្រឿង សេ១២៥ ចំនួន២គ្រឿង ម៉ាកវីវ៉ា មួយគ្រឿង ឌុបនាំ ពីមុខវត្តកំបូល តាមមហាវិថីឈ្នះឈ្នះ ដល់ចំណុចស្ងាត់ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ឈប់និយាយជជែកគ្នា ជនសង្ស័យ លាតលា ថង់ឲ្យមើលម្តងទៀត ឃើញលោហ:ក្នុងថង់ ក្រហមច្រាល ជំនុំគ្នា ហើយជនសង្ស័យប្រគល់ថង់ក្រហម ឲ្យនាងកាន់ រួចធ្វើសកម្មភាព ដោះយកគ្រឿងអលង្ការ អស់ពីខ្លួន និងទូរស័ព្ទមួយគ្រឿង រួចឲ្យនាង ឈររង់ចាំជាមួយម៉ូតូ មួយគ្រឿង និងជនសង្ស័យប្រុសស្រី២នាក់ ចំណែក២នាក់ទៀត ជិះម៉ូតូម្នាក់មួយគ្រឿងចេញទៅបាត់ ដោយប្រាប់ថា ពួកគេយកមាសទៅកាត់ដូរ សម្រាប់ចែកគ្នា លុះមួយសន្ទុះក្រោយមក ជនសង្ស័យ២នាក់ទៀត ជិះចេញទៅបាត់ដែរ ដោយប្រាប់ថា ទៅតាមមើល ។