មន្រ្តីផ្នែកសុខាភិបាលហ្វីលីពីន បានប្រកាសអាសន្នទូទាំងប្រទេសឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម បន្ទាប់ពីមានការកើនឡើងនៃករណីជំងឺនេះ ដែលបានសម្លាប់មនុស្ស ៤៥៦ នាក់ចាប់តាំងពី ខែ មករា ឆ្នាំ ២០១៩ មក ។
ជាមួយគ្នានេះដែរ ករណីជំងឺគ្រុនឈាមប្រហែលមួយសែនករណី ត្រូវបានរាយការណ៍នៅទូទាំងប្រទេសហ្វីលីពីន ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ ដែលមានការកើនឡើង ៨៥% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ការរាតត្បាតត្រូវបានគេប្រកាសនៅក្នុងតំបន់ចំនួន ៤ របស់ប្រទេសហ្វីលីពីន ដូចជា Mimaropa, Western Visayas, Central Visayas និង Northern Mindanao ដែលមានមនុស្សរស់នៅជាង ២០ លាននាក់ ឬ ប្រហែល ២០% នៃប្រជាជនហ្វីលីពីនសរុប ។
មន្ត្រីផ្នែកសុខាភិបាលហ្វីលីពីន ក៏កំពុងឃ្លាំមើលស្ថានភាពក្នុងតំបន់ ៩ ផ្សេងទៀត រួមទាំង ទីក្រុង Davao ដែលជាស្រុកកំណើតរបស់ប្រធានាធិបតីហ្វីលីពីន Roderigo Duterte ផងដែរ ៕