Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ករណីដ៏រន្ធត់មួយ ដោយសារដែកសសៃមួយដើមបានធ្លាក់ពីលើអគារកម្ពស់៤២ជាន់

ព័ត៌មាន

ករណីដ៏រន្ធត់មួយ ដោយសារដែកសសៃមួយដើមបានធ្លាក់ពីលើអគារកម្ពស់៤២ជាន់

By Local

July 31, 2019

ភ្នំពេញ៖ ករណីដ៏រន្ធត់មួយ ដោយសារដែកសសៃមួយដើមបានធ្លាក់ពីលើអគារកម្ពស់៤២ជាន់មួយកន្លែង លើរថយន្តទំនើបមួយគ្រឿងដែលបានចតនៅពីមុខហាងមួយកន្លែង ដោយបានដោតជាប់នឹងគម្របម៉ាសុីនរថយន្តតែម្តង ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង២រសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្បែរ ស្តុបពេទ្យចិន តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿង ម៉ាកឡិចសុីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-4994 ដែលបានចតពីមុខហាងមួយក្បែរអគារកម្ពស់៤២ជាន់ Glod Tower ។ ពេលនោះស្រាប់តែមានដែកថ្នាំងអំពៅ១ដើមប្រវែងជាង១ម៉ែត្រ និងដែកសំណាញ់បានធ្លាក់ចុះមកដោយជាប់នឹងគម្របម៉ាសុីនរថយន្ត និងបែកកញ្ចក់ផ្នែកខាងមុខតែម្តង ប៉ុន្តែមិនបណ្តាលឲ្យអ្នកធ្វើដំណើរឬអ្នកនៅក្បែរនោះរងគ្រោះថ្នាក់ទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការពិនិត្យ និងបានយកវត្ថុតាងទៅកាន់ប៉ុស្តិ៍ប៉ូលិស និងហៅភាគីតំណាងអគារកម្ពស់៤២ជាន់ និងម្ចាស់រថយន្តមកដោះសា្រយគ្នា។

យ៉ាងណា មហាជនបានធ្វើការរិះគន់ទៅលើអ្នកគ្រប់គ្រងអគារកម្ពស់៤២ជាន់ ដែលមានការធ្វេសប្រហែសធ្វើឲ្យដែកធ្លាក់ចុះមកក្រោមប៉ះចំរថយន្ត ចុះបើសិនជាធ្លាក់ចំមនុស្សដែលកំពុងធ្វើដំណើរប្រកដជាស្លាប់ មិនបានលាននរណាមួយម៉ាត់នោះ