ម្ចាស់មិននៅផ្ទះ ចោរគាស់ផ្ទះ ចូលលួចទ្រព្យសម្បត្តិអស់ជាច្រើន នៅក្រុងបាត់ដំបង

0
341

បាត់ដំបង: កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ មានករណីជនសង្ស័យ ធ្វើសកម្មភាពចូលគាស់ផ្ទះ ប្រជាពលរដ្ឋចំនួន២ខ្នងផ្សេងគ្នា ដោយលួចយកទ្រព្យសម្បត្តិអស់ជាច្រើន ខណ:ម្ចាស់ផ្ទះមិននៅ ត្រង់ចំណុចផ្ទះលេខ៩៣ និងផ្ទះ១ខ្នងទៀត ស្ថិតនៅជាប់គ្នាក្នុងក្រុមទី៥ ភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុង/ខេត្តបាត់ដំបង។

ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ជា ទូច ភេទស្រី អាយុ៦០ឆ្នាំ និងម្ចាស់ផ្ទះមួយខ្នងទៀតឈ្មោះ គឹម ឆវី ភេទស្រីអាយុ៦៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិ និងសង្កាត់ជាមួយគ្នាខាងលើ។

 

ដោយឡែកសម្ភារ:ដែលបាត់បង់សរុប ក្នុងករណីនេះ រួមមានខ្សែកចំនួន៤ខ្សែ ខ្សែដៃ៣ខ្សែ ចិញ្ចៀនប្លាទីន៤វង់ ខ្សែដៃ១ខ្សែ និងការវិល៤គូផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីតាមចាប់ជឲជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here