Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ព្រោះ​តែ​ភ្លើង​ប្រច័ណ្ឌ​ ដាល់ប្រពន្ឋ ចំថ្គាមនឹងក្តោងច្រមុះ២ដៃ ស្លាប់ភ្លាមៗនៅខណ្ឌពោធិ៍សែនជ័យ

ព័ត៌មាន

ព្រោះ​តែ​ភ្លើង​ប្រច័ណ្ឌ​ ដាល់ប្រពន្ឋ ចំថ្គាមនឹងក្តោងច្រមុះ២ដៃ ស្លាប់ភ្លាមៗនៅខណ្ឌពោធិ៍សែនជ័យ

By NCN Daily

August 06, 2019

(ភ្នំពេញ)៖ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ១១យប់ ថ្ងៃទី០៥ខែសីហាឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែន ជ័យ ក្រុងភ្នំពេញ។

សពនារីរងគ្រោះឈ្មោះ នុយ វណ្ណារី អាយុ២៣ឆ្នាំ មានមុខរបរជាស្រី្តមេផ្ទះ មានទីលំនៅស្នាក់នៅផ្ទះជួល មួយកន្លែងស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យក្រុងភ្នំពេញ។

ជនបង្កឈ្មោះ ផង់ សំណាង មានអាយុ២៣ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅជាមួយស្រី្តរងគ្រោះ។

ប្រភពពត៌មានពីជនបង្កបានសារភាពថា ខ្លួនតែងតែប្រច័ណ្ឌប្រពន្ធខ្លាំង ហើយតែងតែរករឿង ឈ្លោះជាប្រពន្ធស្ទើររាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុបុរសដែលជាប្ដី ទើបតែមកពីផឹកស្រាទើបតែមកដល់ផ្ទះ ក៏រករឿងឈ្លោះប្រកែកគ្នា ដោយសារតែភ្លើងប្រច័ណ្ឌរហូតបណ្ដាលឲ្យ បុរសជាប្ដីបានស្ទុះទៅវាយប្រពន្ធ របស់ខ្លួនចំនួន២ដៃចំគុំថ្គាមនិងក្ដោងច្រមុះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអាធ័ម។

បន្ទាប់ពីវាយរួច ជនបង្កបានរត់ឆោឡោហៅបងប្អូនដើម្បីឲ្យមកជួយសង្រ្គោះ តែនារីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួច​ ធ្វើការទាក់ទងទៅសមត្ថកិច្ ចជំនាញកោសល្យវិច្ច័យដើម្បី ចុះមកធ្វើការត្រួតពិនិត្យសាកសពនិង​ធ្វើ​កំណត់​ហេតុ​ដេីម្បី​ប្រគល់សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ដោយ​ឡែក​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​យក​ទៅ​ធ្វើ​ការ​សាក​សួរ​នាំនៅ​ប៉ុស្តិ៍​នគរបាល​កាកាប​ទី២ដេីម្បី​កសាង​សំណុំ​រឿង​និង​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​៕