Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អបអរដល់កីឡាករទូកក្តោងកម្ពុជា កីឡាករ ញ៉ូវ ចាន់ ឈ្នះមេដាយមាស និងប្រាក់ ពីព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោង Pesta Sukan Dinghy Regatta 2019 នៅប្រទេសសិង្ហបុរី

កីឡា និង សុខភាព

អបអរដល់កីឡាករទូកក្តោងកម្ពុជា កីឡាករ ញ៉ូវ ចាន់ ឈ្នះមេដាយមាស និងប្រាក់ ពីព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោង Pesta Sukan Dinghy Regatta 2019 នៅប្រទេសសិង្ហបុរី

By NCN Daily

August 07, 2019

ភ្នំពេញ ៖ កីឡាករទូកក្តោងកម្ពុជា កីឡាករ ញ៉ូវ ចាន់ ឈ្នះមេដាយមាស និងប្រាក់ ពីព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោង Pesta Sukan Dinghy Regatta 2019 នៅប្រទេសសិង្ហបុរី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកីឡាទូកក្តោងសិង្ហបុរី ហើយបានវិលត្រឡប់មកដល់មាតុភូមិរបស់ខ្លួនវិញ កាលពីល្ងាចថ្ងៃទី៥ ខែសីហាឆ្នាំ២០១៩ ។

កីឡាករជម្រើសជាតិ ញ៉ូវ ចាន់ វ័យ១៧ឆ្នាំ បានចូលរួមប្រកួតលើវិញ្ញាសាទូក Laser Standard ទទួលបានចំណាត់ថ្នាក់លេខ១មេដាយមាស ក្នុងចំណោមកីឡាករ៤ប្រទេស គឺម្ចាស់ផ្ទះសិង្ហបុរី ,កាណាដា និង កម្ពុជានិងអូស្ត្រាលី។ ដោយឡែកវិញាសា Laser Mix Open កីឡាករ ញ៉ូវ ចាន់ របស់កម្ពុជា ដណ្តើមបានចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ ក្នុងចំណោមកីឡាករ១៤នាក់ ។ នេះគឺជាជោគជ័យថ្មី មួយទៀត របស់កម្ពុជា ក៏ដូចជា សហព័ន្ធកីឡា ទូកក្តោងកម្ពុជា នៅឆមាសទី២ នៃឆ្នាំ២០១៩ និងជាមេដាយមាស ដំបូងរបស់ សហព័ន្ធកីឡា ទូកក្តោងកម្ពុជា ។

អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានថ្លែងឲ្យដឹងថា មេដាយនិងវិញ្ញាសា ដែលកីឡាករ ញ៉ូវ ចាន់ ដណ្តើមនាពេលនេះ គឺ ជាប្រភេទវិញ្ញាសា ប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនឆ្នាំ២០១៩នេះ ។ ជាមួយនិងជ័យលាភីខាងលើ សហព័ន្ធកីឡាទូកក្តោងកម្ពុជា នឹងបញ្ជូនកីឡាករ ញ៉ូវ ចាន់ ទៅហ្វឹកហាត់បន្តនៅប្រទេសសិង្ហបុរី នាចុងខែសីហានេះ រហូតដល់ការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនតែម្តង ។

មន្ត្រីសហព័ន្ធរូបនេះបានបន្តថា សហព័ន្ធនិងបញ្ជូនកីឡាករ២នាក់ លើវិញ្ញាសាទូក Laser Boat ទៅចូលរួមហ្វឹកហាត់ នៅប្រទេសសិង្ហបុរី និង ម៉ាឡេស៊ី និង ត្រៀមបញ្ជូន កីឡាករ វិញ្ញាសា Windsurfing ចំនួន៤នាក់ ទៅហ្វឹកហាត់ នៅប្រទេសចិន នាដើមខែកញ្ញារហូតដល់ចុងខែវិច្ឆិកាឆ្នាំ២០១៩ ដើម្បីត្រៀមចូលរួម ក្នុងពឹ្រត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម លើកទី៣០ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅ នាខែធ្នូ ខាងមុខដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ៕