Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ជនរងគ្រោះ ដែលបានធ្លាក់ជាប់ក្នុងគំលាតថ្ម ត្រូវបានជួយសង្រ្គោះ ឲ្យរួចផុតពីគ្រោះថ្នាក់ហើយ….

ព័ត៌មាន

ជនរងគ្រោះ ដែលបានធ្លាក់ជាប់ក្នុងគំលាតថ្ម ត្រូវបានជួយសង្រ្គោះ ឲ្យរួចផុតពីគ្រោះថ្នាក់ហើយ….

By NCN Daily

August 07, 2019

ពត័មានបន្ថែម៖ ម៉ោងប្រមាណ​១៨ និង​៣០​នាទីមុននេះបន្តិច ជនរងគ្រោះ ជាប់កៀប ក្នុងរូងភ្នំរយៈពេល០៣ថ្ងៃហើយ រហូតមកទល់ម៉ោងនេះជនរងគ្រោះ ត្រូវបានជួយសង្រ្គោះ ឲ្យរួចផុតពីគ្រោះថ្នាក់ហើយ ។

បុរសដែលជាប់គៀបនៅក្នុងរូងភ្នំនោះមានឈ្មោះសិន បូរ៉ាភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិ ទួលឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

គួរំលឹកផងដែរដឹងថា នៅថ្ងៃទី ០៧ សីហា ឆ្នាំ ២០១៩ មានករណីបាត់ខ្លួនតាំងពីថ្ងៃទី ៤ សីហា ឆ្នាំ ២០១៩មកម្លេះ ដោយបានធ្លាក់ជាប់ក្នុងគំលាតថ្ម អត់បាយ អត់ទឹកផឹក ហើយខណ:ពេលនេះ ប្រជាជន និងអាជ្ញាធរ កំពុងតែនៅកន្លែងកើតហេតុ ដើម្បីអន្តរាគមន៍យកជនរងគ្រោះចេញ ៕