Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
តិចច្រលំស្រុកគេ គឺក្រុងព្រះសីហន ជំនន់ទឹកភ្លៀងបានវាយលុកទីក្រុងព្រះសីហនុសារជាថ្មី ក្រោយមានភ្លៀងធ្លាក់ខ្លាំងបំផុត

ព័ត៌មាន

តិចច្រលំស្រុកគេ គឺក្រុងព្រះសីហន ជំនន់ទឹកភ្លៀងបានវាយលុកទីក្រុងព្រះសីហនុសារជាថ្មី ក្រោយមានភ្លៀងធ្លាក់ខ្លាំងបំផុត

By NCN Daily

August 08, 2019

ក្រុងព្រះសីហនុ-ជំនន់ទឹកភ្លៀងបានវាយលុកទីក្រុងព្រះសីហនុសារជាថ្មី ក្រោយមានភ្លៀងធ្លាក់ខ្លាំងបំផុត ចាប់តាំងពីម៉ោងជិត១០យប់ថ្ងៃ៨សីហា២០១៩។សេចក្តីរាយការណ៍ពីពលរដ្ឋអោយដឹងថា ភ្លៀងមួយមេធំនេះ ធ្វើអោយលំនៅដ្ឋានពលរដ្ឋដែលនៅតំបន់ទំនាបតាមសង្កាត់នានាក្នុងក្រុង រងនូវការជន់លិចចូលដល់ក្នុងផ្ទះ។ សេចក្តីរាយការណ៍ពីពលរដ្ឋនៅម្តុំជិតស្ថានីយ៍ប្រេងតេលា អូរ១ និងម្តុំអូរសំអាត អោយដឹងដែរថា ដោយសារតែភ្លៀងខ្លាំង ទឹកឡើងលឿន មានពលរដ្ឋខ្លះបានជាប់ក្នុងទឹកដែលកំពុងជន់លិចខ្លាំង ប៉ុន្តែបានអ្នកភូមិជួយសង្គ្រោះនាំមកកាន់ដីគោកហើយ។ ក្រៅពីនេះ ផ្ទះពលរដ្ឋនៅជិតផ្លូវរថភ្លើងនិងខ្លះទៀតនៅទំនប់រលកក្នុងសង្កាត់លេខ១ ក៍រងនូវការជន់លិចខ្លាំងដែរ។

នេះជាស្ថានភាពធាតុអាកាស អាចនិយាយបានថាអាក្រក់បំផុតសម្រាប់ទឹកភ្លៀងយប់នេះនៅក្រុងព្រះសីហនុ ក្នុងនោះអជ្ញាធរបានអំពាវនាវអោយពលរដ្ឋប្រុងប្រយត្ន័ពីបញ្ហាចរន្តអគ្គិសនី និងការពារគ្រោះថ្នាក់ផ្សេងៗ ៕(រូបភាពចម្រុះអំពីគ្រោះធម្មជាតិនេះទទួលបានពីពលរដ្ឋ)

ដក់ស្រង់ពី huy Bunleng កែសម្រួលដោយ NCNDaily