Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ព័ត៌មានបន្ទាន់ !!!រដ្ឋបាលខេត្តព្រះសីហនុ យានយន្តដឹកជញ្ជូនធុងធ្ងន់ទាំងអស់បញ្ឈប់ការដឹកជញ្ជូន នៅតាមផ្លូវថ្នល់ នានាក្នុងក្រុងព្រះសីហនុ

ព័ត៌មាន

ព័ត៌មានបន្ទាន់ !!!រដ្ឋបាលខេត្តព្រះសីហនុ យានយន្តដឹកជញ្ជូនធុងធ្ងន់ទាំងអស់បញ្ឈប់ការដឹកជញ្ជូន នៅតាមផ្លូវថ្នល់ នានាក្នុងក្រុងព្រះសីហនុ

By NCN Daily

August 09, 2019

ព្រះសីហនុ៖ យោងតាមសេចក្តីប្រកាសព័ត៌មានបន្ទាន់ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាប់ជូនព័ត៌មាន ជាសាធារណៈជនទាំងអស់ និងម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ជ្រាប់ថា៖ ក្នុងរយៈ ពេលប៉ុន្មាន ថ្ងៃកន្លងមកនេះ ខេត្តព្រះសីហនុបានទទួលឥទ្ធិពលព្យុះមូសុងនិរតី និងប្រព័ន្ធ សម្ពាធទាប (ITCZ) បណ្តាលឲ្យមានខ្យល់ ភ្លៀងធ្លាក់យ៉ាងខ្លាំងខុសពីប្រក្រតី។ ហើយ ឥទ្ធិពលខ្យល់ និងភ្លៀងដ៏ខ្លាំងខ្លានេះ បាន បណ្តាលឲ្យតំបន់ ទំនាបនៅក្នុងក្រុងព្រះសីហនុ ទទួលរងការជន់លិច ផ្ទះសម្បែងប្រជាពលរដ្ឋ និងផ្លូវថ្នល់ បង្កឲ្យមានការខូចខាងយ៉ាងធ្ងន់ធ្ងរ ។

ដូចនេះដើម្បីរក្សាបានសុវត្ថិភាពធ្វើដំណើរ និងរក្សាបាននូវគុណភាពផ្លូវក្នុងក្រុង រដ្ឋបាលខេត្តសូមឲ្យម្ចាស់ យានយន្តដឹកជញ្ជូនធុងធ្ងន់ទាំងអស់បញ្ឈប់ការដឹកជញ្ជូនសម្ភារៈសំណង់ ដី បេតុង ខ្សាច់ ថ្ម នៅតាមផ្លូវថ្នល់ នានាក្នុងក្រុងព្រះសីហនុ ចាប់ពីពេលជូនដំណឹងនេះរហូតដល់មានការផ្តល់ព័ត៌មានជាថ្មី ។ សូមអានខ្លឹមសារបន្ថែមខាងក្រោម៖