ចូរកុំលែងសើចដូចច្នេះអី យុវជនម្នាក់លេងសើចបង្ហោះរូបខ្លួនឯងស្លាប់ ២៤ម៉ោងក្រោយ ជួបឧបទ្ទវហេតុស្លាប់យ៉ាងអណោចអាធម៌

0
742

យុវជនម្នាក់លេងសើចបង្ហោះរូបខ្លួនឯងស្លាប់ ២៤ម៉ោងក្រោយ ជួបឧបទ្ទវហេតុស្លាប់យ៉ាងអណោចអធម៌

កាល​ពី​វេលា​ម៉ោង ៦​ព្រឹក ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៩​ ម្សិល​មិញ​នេះ មាន​គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ Fai Chi Ming បាន​​ដូរ​​រូប Profile Facebook ​ខ្លួន​ឯង​ដោយ​កាត់​រូប​ដាក់​ក្នុង​កម្រង​ផ្កា​សម្រាប់​សព និង​​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដូច​ខ្លួន​ឯង​ស្លាប់​មែន​ទែន​អីចឹង ដោយ​ដាក់​ថា​RIP since 8.8.2019  ដែល​មាន​ន័យ​ថា សូម​ទៅ​កាន់​សេចក្តី​ស្ងប់​សុខ​ឬ​ទៅ​កាន់​សុគតិភព​ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៩។

យ៉ាងណាមិញករណីគ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់ ម៉ូតូ 02គ្រឿង បុកគ្នាពេញទំហឹង បណ្តាលមានមនុស្សស្លាប់ 03នាក់ និងរងរបួស ព្រះសង្ឃ 02អង្គ នៅចំណុចភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​ម៉ូតូ​ទី​១ ម៉ាក​សង់​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CE:7784 បើកបរ​ដោយ​ឈ្មោះ នី យ៉ែង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់​នៅ​ភូមិ​ជ្រៃ ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្ត​តាកែវ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចស្លាប់ ក្នុង​នោះ​អ្នក​រួម​ដំណើរ​ដោយ​ព្រះ​សង្ឃ​២​អង្គ៖ ១.ភិក្ខុ ហ៊ន យុក ព្រះជន្ម​២២​វស្សា មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ តាកែវរបួសធ្ងន់ ២.សាមណេ ម៉េង ចិន្ដា ព្រះជន្ម​១៥​វស្សាស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំរបួស​ធ្ងន់។

LEAVE A REPLY

Please enter your comment!
Please enter your name here