ខេត្តព្រះសីហនុ៖ សាលានៃក្ដីសង្ឃឹម ដែលមានទីតាំងនៅក្រុងព្រះសីហនុ មានអាយុ ១៥ ឆ្នាំមកហេីយ ក៏បានបង្រៀនសិស្សានុសិស្សក្រីក្រមិនយកប្រាក់ជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាបានយ៉ាងច្រេីន។
ជាអកុសលពេលនេះក្រសួងសង្គមកិច្ចបានដាក់ឱសានវាទអោយសាលារេីចេញក្នុងរយៈពេល៣ខែពេលនេះសាលាមួយនេះប្រឈមនិងការបាត់បង់ទីតាំងរបស់ខ្លួនហេីយក៏កំពុងអំពាវនាវសុំការសណ្ដោសនិងដំណោះស្រាយពីប្រមុខរាជរដ្ឋាភិបាល ។
ខ្ញុំមិនទាន់បានដឹងឬសគល់បញ្ហាជាក់លាក់ទេថា មានអ្វីជាអាថកំបាំងឋិត ពីក្រោយឱសានវាទតែប្រសិនជាខ្ញុំដឹងថា ការចង់បានដីសាលានេះជាគំនិតទុច្ចរឹតណាមួយ គឺមិនបានដាច់ខាត ព្រោះខ្ញុំវាយតម្លៃខ្ពស់ ចំពោះសាលាមួយនេះដែលបានចូលរួមសកម្មភាព បណ្ដុះបណ្ដាលធនធានមនុស្ស នៅកម្ពុជាដោយមិនយកកម្រៃ ។
បច្ចុប្បន្ន សាលា របស់ សាសនាគ្រឹស្តនៅកម្ពុជាភាគច្រេីនកំពុងប្រឈមនិងការភិតភ័យ ព្រោះ ពួកគេមកកម្ពុជា គេមិនចេះភាសាខ្មែរ ច្រេីនតែអោយជនជាតិយេីងឈរឈ្មោះជំនួស ទីបំផុត យេីងលក់មុខប្រទេសអីចឹងទៅ លក់មុខដេីម្បីលុយ ។ (ករណីនេះមានច្រេីន)
ប្រភព៖ William Guang