Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ហឹបវិញ្ញាសាសម្រាប់ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានទៅដល់គោលដៅទូទាំងប្រទេស ដោយសុវត្ថិភាពហើយ

ព័ត៌មាន

ហឹបវិញ្ញាសាសម្រាប់ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានទៅដល់គោលដៅទូទាំងប្រទេស ដោយសុវត្ថិភាពហើយ

By NCN Daily

August 17, 2019

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់តាមរយៈ Facebook របស់ខ្លួនថា ហឹបវិញ្ញាសាសម្រាប់ដំណើរការសំណេរ នៃការប្រឡងសញ្ញា បត្រមធ្យម សិក្សា ទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ ត្រូវបានដឹកជញ្ជូន ទៅដល់ រាជធានី-ខេត្ត គោលដៅទូទាំងប្រទេស ដោយសុវត្ថិភាពហើយ។

ក្រសួងអប់រំបានបញ្ជាក់ទៀតថា «ហឹបវិញ្ញាសាទាំងនេះ នឹងត្រូវបានរក្សាទុកប្រកបដោយសុវត្ថិភាព ក្រោមការពិនិត្យយ៉ាងហ្មត់ចត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដា នៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់»។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប២០២មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧មណ្ឌល មាន៤,៧២៥បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧,០២៤នាក់ ស្រី៦០,៤២១នាក់។ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ មាន១,៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២,៣៤១នាក់ ស្រី៣៥,១៣៦ នាក់ មាន២,៩១៥ បន្ទប់៕

ដក់ស្រង់ពី Freshnews កែសម្រួលដោយ NCNDaily