កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានដាក់គោលដៅ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម លេីកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដេីម្បីចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ ជាតិស្រវឹង និងសារធាតុញៀន ជាពិសេសការអនុវត្តច្បាប់ចរាចរណ៍ លើអ្នកបើកបរម៉ូតូឬម៉ូតូកង់បីអត់ពាក់មួកសុវត្ថិភាព ណែនាំឲ្យពាក់មួក សុវត្ថិភាពឲ្យបានត្រឹមត្រូវទាំងអស់គ្នា តែបើមិនពាក់មួកសុវត្ថិភាពទេ សមត្ថកិច្ចនឹងឃាត់ទុក មិនឲ្យបន្តដំណេីរទៅមុខទៀតឡេីយ រហូតដល់ពេលគាត់ទៅយកមួកសុវត្ថិភាពមកពាក់ ទើបឲ្យបន្តដំណើរ ទៅមុនបន្ត ។
ប៉ុន្តែរយពេលមួយខែចាប់ពីថ្ងៃផ្សព្វផ្សាយ យុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព លើអ្នកធ្វើដំណើរតាមមធ្យោបាយម៉ូតូ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២២ សីហា ឆ្នាំ២០១៩នេះ គឺមិនមានការផាកពិន័យជាទឹកប្រាក់ឡេីយ។
ប្រតិបត្តិការនេះធ្វេីឡេីង បន្ទាប់ពីទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ និងដោយមានការឯកភាពពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចាត់តាំងលោក ឡុង ងែត អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌ មានការចូលរួមពី
កម្លាំងនគរបាលចម្រុះនៃអធិការដ្ឋានខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយសង្កាត់ ដឹកនាំដោយលោក ឡេង ចន្ទសុភ័ត្រា ប្រធានប្រជាការពារខណ្ឌ និងលោលចៅសង្កាត់រង រួមទាំងកម្លាំងប៉ុស្តិ៍ ដឹកនាំដោយលោកអនុសេនីយ៍ឯក វុឌ្ឍ ផូសារវ័ន្ត នាយប៉ុស្តិ៍ចាក់អង្រែក្រោមផងដែរ ៕