ក្រសួងអប់រំ ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ ត្រូវគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន

0
495

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ក្រសួងអប់រំ យុវជន និងកីឡារ បានបើកកិច្ចប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មការអប្បមាទទូទាំងប្រទេស និងលោក លោកស្រី ប្រធាន អនុប្រធានមណ្ឌល ប្រចាំរាជធានីភ្នំពេញ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រចាំរាជធានីភ្នំពេញ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីត្រៀមសម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ១៩ សីហា ២០១៩។

ក្នុងកិច្ចប្រជុំនេះធ្វើឡើងដើម្បីឱ្យដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕

ដក់ស្រង់ពី CPP កែសម្រួលដោយ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here