Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ប្រជាពលរដ្ឋ ចាប់ជនសង្សយ័៣នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចកង់បីឥណ្ឌាមិនបានសំរេច

ព័ត៌មាន

ប្រជាពលរដ្ឋ ចាប់ជនសង្សយ័៣នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចកង់បីឥណ្ឌាមិនបានសំរេច

By NCN Daily

August 17, 2019

ភ្នំពេញ:ប្រជាពលរដ្ឋនិងសមត្ថកិច្ចសហការគ្នាដេញចាប់ជនសង្ស័យបានចំនួន៣នាក់បន្ទាប់ពីពួកគេរួមគំនិតគ្នា ធ្វើសកម្មភាពលួចកង់បីឥណ្ឌាមិនបានសម្រេច កាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខក្លឹបប៊្លូឡាញ តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៣នាក់ទី១ ឈ្មោះ សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ។

ទី២ឈ្មោះ កែវ សុធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ។

និងទី៣ ឈ្មោះ ថុល លីឆេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់ នៅមិនពិតប្រាកដ ។

ចំណែកជនរងគ្រោះមានឈ្មោះ រតនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា ពាក់ស្លាក លេខភ្នំពេញ1HJ-8465 ស្នាក់នៅភូមិអក្សរ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ តាមសម្ដីជនរងគ្រោះ និងអ្នករត់កង់បីឥណ្ឌា ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុខកើតហេតុគេសង្កេតឃើញ ជនសង្ស័យ៣នាក់ខាងលើបានដើរមកក្បែរកង់បីឥណ្ឌារបស់ជនរងគ្រោះ ដោយមាន២នាក់ធ្វើអង្គុយក្បែរ និងម្នាក់ ទៀតធ្វើសកម្មផ្ដាច់ប្រព័ន្ធភ្លើងបំណងលួច ។

ក្រោយមក ក៏មានអ្នករត់កង់បីឥណ្ឌាដូចគ្នាឃើញសកម្មភាពជនសង្ស័យខាងលើមិនល្អ ក៏ធ្វើការសួរនាំពួកគេ តែពួកគេបាននាំគ្នារត់គេចខ្លួន ទើបប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នាដេញចាប់ខ្លួនបានទាំង៣នាក់ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបាននាំពួកគេ ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងទំពុនទី១ ដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យចាត់ការតាមនីតិវិធី ៕