Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
លោក ម៉ៃ ថៃសាន់ អតីតអ្នកប្រដាល់ជើងឯកទម្ងន់ធ្ងន់ Mike Tyson បានលាតត្រដាងថាគាត់ជក់កញ្ឆាតម្លៃ…

ព័ត៌មាន

លោក ម៉ៃ ថៃសាន់ អតីតអ្នកប្រដាល់ជើងឯកទម្ងន់ធ្ងន់ Mike Tyson បានលាតត្រដាងថាគាត់ជក់កញ្ឆាតម្លៃ…

By Local

August 18, 2019

លោក ម៉ៃ ថៃសាន់ (ជនជាតិអាមេរិក) កើតនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ១៩៦៦ នៅក្នុងទីក្រុងញូយ៉ក នៃប្រទេសអាមេរិក ដែលស្ថិតនៅតំបន់គ្រោះថ្នាក់។ ត្រឹមតែអាយុ ១៣ឆ្នាំសោះ លោកត្រូវប៉ូលីសចាប់ខ្លួនចំនួន ៣៨ដងមកហើយ ជាពិសេសទៅទៀត លោកអត់ចង់ទៅរៀនទេ តែប្រសិនបើទៅរៀន លុះត្រាតែមានគេបង្ខំ ទើបលោកទៅរៀននៅសាលា Tryon។ នៅក្នុងសាលានោះ លោកបញ្ចេញសមត្ថភាពប្រដាល់របស់លោក ដល់មិត្តភក្តិផងដែរ។

អតីតអ្នកប្រដាល់ជើងឯកទម្ងន់ធ្ងន់ Mike Tyson បានលាតត្រដាងថា គាត់ជក់កញ្ឆាតម្លៃ ៤ម៉ឺនដុល្លាររៀងរាល់ខែ ដែលគាត់មានប្រមាណ ១០តោន នៅចម្ការរបស់គាត់។ អ្នកប្រដាល់ជើងចាស់វ័យ ៥២ឆ្នាំ រូបនេះក៏បានលក់កញ្ឆាបានប្រហែល ៥០ម៉ឺនដុល្លាររៀងរាល់ខែពីចម្ការទំហំ ៤២០ហិកតា ក្នុងរដ្ឋ Califonia ផងដែរ។

គាត់និយាយទៅកាន់វេបសាយ Hotboxin ថា “ខ្ញុំសឹងមិនជឿថា ខ្ញុំធ្វើរឿងទាំងនេះ។ ខ្ញុំរឹតតែមិនជឿខ្លួនឯងដែលនិយាយថាខ្ញុំជក់កញ្ឆានៅលើប្រព័ន្ធផ្សព្វផ្សាយ”។ អតីតអ្នកប្រដាល់នេះមានគ្រោងការធំសម្រាប់ក្រុមហ៊ុន Tyson Ranch របស់គាត់ដែលជាកន្លែងមួយសម្រាប់អ្នកជក់កញ្ឆា ដែលនឹងមានសណ្ឋាគារទំនើប និងកន្លែងវាយកូនហ្គោលថែមទៀតផង៕

ប្រភព៖ Cambofox