Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អភិបាលខេត្តព្រះសីហនុ ជូនពរអោយសិស្សានុសិស្សទាំងអស់ប្រឡងជាប់គ្រប់ៗគ្នា ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ (មានវីដេអូ)

ព័ត៌មាន

អភិបាលខេត្តព្រះសីហនុ ជូនពរអោយសិស្សានុសិស្សទាំងអស់ប្រឡងជាប់គ្រប់ៗគ្នា ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ (មានវីដេអូ)

By NCN Daily

August 18, 2019

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ  ជូនចំពោះក្មួយៗដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ សំរាប់ខេត្តព្រះសីហនុ នៅព្រលប់ថ្ងៃទី១៨សីហា២០១៩នេះ។

ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុនិងលោកជំទាវ ព្រមទាំងមន្ត្រីជាច្រើនរូបទៀត ជួបសំណេះសំណាលជាមួយសិស្សានុសិស្សមកពីមូលដ្ឋានក្រៅក្រុងព្រះសីហនុ ដែលមកចូលរួមប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ បច្ចុប្បន្នរដ្ឋបាលខេត្តរៀបចំអោយស្នាក់នៅក្នុងផ្ទះសំណាក់គ្រូបង្រៀននិងផ្ទះសំណាក់កាកបាទក្រហមស្ថិតក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ជាមួយនឹងការផ្តល់អាហារ៣ពេលផងដែរ។ ពិធីជួបជុំជាមួយនិងហូបអាហារសាមគ្គីផងនោះបានធ្វើឡើងរួមគ្នានៅផ្ទះសំណាក់គ្រូបង្រៀន។

ឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ បានជូនពរអោយសិស្សានុសិស្សទាំងអស់ប្រឡងជាប់គ្រប់ៗគ្នា ៕

សូមទស្សនាវីដេអូខាងក្រោម៖

ដក់់ស្រង់ពី Huy Bunleng កែសម្រួលដោយ NCNDaily