Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អភិបាលរាជធានីភ្នំពេញ៖ ជូនពរក្មួយៗសិស្សានុសិស្សថា្នក់ទី១២ទាំងអស់ ទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩

ព័ត៌មាន

អភិបាលរាជធានីភ្នំពេញ៖ ជូនពរក្មួយៗសិស្សានុសិស្សថា្នក់ទី១២ទាំងអស់ ទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩

By NCN Daily

August 19, 2019

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  តំណាងឲ្យរដ្ឋបាលរាជធានីភ្នំពេញ បានលើកទឹកចិត្ត និងជូនពរក្មួយៗសិស្សានុសិស្សថា្នក់ទី១២ទាំងអស់ ទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ និងសូមថ្លែងអំណរគុណប្អូនៗសិស្សានុសិស្ស និងអាណាព្យាបាល ដែលបានចូលរួមសហការរក្សាបាននូវវិន័យ និងសណ្ដាប់ធ្នាប់ល្អនៅតាមមណ្ឌលប្រឡងនានាក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បន្ថែមទៀតថា សូមអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ បន្តការពារ និងរក្សាសណ្ដាប់ធ្នាប់តាមបណ្ដាមណ្ឌលប្រឡងទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ដំណើរការប្រឡងទាំងមូលឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។