យោងតាមការសិក្សាបែបវិទ្យាសាស្ត្រកាលពីពេលថ្មីៗ ការជៀសវាងការទទួលទានសាច់ និងផលិតផលផលធ្វើពីសាច់សត្វ អាចជួយកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថានបានមួយផ្នែក។ លទ្ធផលនៃការសិក្សានេះ បានបង្ហាញថា សាច់ និងផលិតផលធ្វើពីសត្វសាច់ ធ្វើឱ្យមានការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ទៅជាងពាក់កណ្តាល បើប្រៀបធៀបនឹងការបំភាយឧស្ម័នផ្ទះកញ្ចក់ចេញពីផលិតកម្មម្ហូបអាហារដែលមិនមែនជាសាច់។ ក្នុងចំណោមសាច់សត្វទាំងអស់ សាច់គោ និងសាច់ចៀម ត្រូវបានគេរកឃើញថាធ្វើឱ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរជាងគេ។ ដូច្នេះហើយបានជា IPCC (ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ) បានផ្តល់យោបល់ថា យើងគួរកាត់បន្ថយការទិញសាច់ ទឹកដោះគោ ឈីស និងបឺរ ហើយងាកមកទទួលទានអាហារក្នុងស្រុកដែលផលិតតាមរដូវកាលវិញ ពីព្រោះការផ្លាស់ប្តូររបបអាហារ ជួយការការពារបរិស្ថានបានមួយចំណែកធំ ដោយវាជួយកាត់បន្ថយការបំពុលបរិយាកាស ការបាត់បង់ព្រៃឈើ ។ល។