ខេត្តកំពង់ធំ៖ បុរសម្នាក់ ដោយសារភ្លើងប្រចណ្ឌ័ ឡើងដល់កំរិតរាប់ពាន់សង្សា ទ្រាំលែងបាន ទាញអាវុធខ្លី ម៉ាកវុលរ៉ូវែបាញ់សំលាប់ប្រពន្ឋ ចំនួន៤គ្រាប់ រួចបាញ់សំលាប់ខ្លួនឯង១គ្រាប់ចំសៀតផ្កា ស្លាប់យ៉ាងអណោចអាធម៌ ដែលសមត្ថកិច្ចសន្និដ្ឋានថា កាំភ្លើងនោះអាចលាក់ទុកកាលពីសម័យធ្វើជាទាហាន នៅខេត្តព្រះវិហារ។
តាមប្រភពពីកន្លែងកើតហតុបានអោយដឹងថា៖ ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិបល្ល័ង្លកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយជនដៃដល់ជាប្តីឈ្មោះ ហេង សុវណ្ណរា ហៅ ខ្លឹង អាយុ៤៧ឆ្នាំ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ស៊ុន ពៅ អាយុ៣៧ឆ្នាំ ចំឆ្អឹងខ្នង បន្ទាប់ពីប្រពន្ធបានស្លាប់ ក៏បានបាញ់សៀតផ្កាខ្លួនឯង បណ្តាលឲ្យស្លាប់ទាំងពីរនាក់។ អ្នកទាំងពីរមានមុខរបរលក់បាយ និងលាងឡាន។
បញ្ជាក់ពីសាច់ញាតិរបស់សាកសពដែលរស់នៅជាមួយ ត្រូវជាបងស្រីបង្កើតបានឲ្យដឹងថា ប្តីប្រពន្ឋនេះធ្លាប់ឈ្លោះគ្នាជាច្រើនលើកច្រើនសា ដោយមួយរយៈកន្លងមកនេះ ប្តីរបស់ ស៊ុន ពៅ ធ្លាប់បានច្របាច់ក ប្រពន្ធស្ទើរស្លាប់ម្តងរួចមកហើយ តែកាលនោះមានបងប្អូនចូលទៅជួយទាន់ ទើបពេលនេះមានរឿងផ្ទុះអាវុធតែម្តងបណ្តាលឲ្យស្លាប់ទាំងពីរនាក់។ សមត្ថកិច្ចពិនិត្យសាកសពរួចក៏បានប្រគល់សព ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ FB