ឃុំ-សង្កាត់នៅទូទាំងប្រទេសនឹងមានការអភិវឌ្ឍន៍ ព្រោះរដ្ឋាភិបាលបង្កើនថវិកាបន្ថែម រយៈពេល៤ឆ្នាំ ខាងមុខនេះ

0
533

ថ្មីៗនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យផ្ទេរធនធានបន្ថែមដល់រដ្ឋបាល ឃុំ សង្កាត់ ដើម្បីជំរុញ ការផ្តល់ សេវាសាធារណៈ និង ការអភិវឌ្ឍន៍នៅមូលដ្នាន រយៈពេល៤ឆ្នាំ ខាងមុខនេះ។ គម្រោងថវិកានេះ មិនគ្រប ដណ្ដប់លើរដ្ឋបាលចំណុះរាជធានីភ្នំពេញនោះទេ នេះបើយោងតាមអនុក្រឹត្យ ដែលចេញកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ ។

អនុក្រឹត្យបានចែងថា៖«កម្រិតនៃការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ-សង្កាត់សម្រាប់ ចំណាយ អភិវឌ្ឍន៍មូលដ្ឋានក្នុងថិរវេលា ៤ ឆ្នាំ ត្រូវបានកំណត់: ឆ្នាំថវិកា ២០២០ ចំនួន ១ ភាគរយ នៃចំណូលចរន្តថវិកាថ្នាក់ជាតិ ដែលបានអនុម័ត ឆ្នាំ ២០១៩, ឆ្នាំថវិកា ២០២១ ចំនួន ១ ភាគរយ នៃចំណូលចរន្តថវិកាថ្នាក់ជាតិ ដែលបានអនុម័ត ឆ្នាំ ២០២០, ឆ្នាំថវិកា២០២២ ចំនួន ១ ភាគរយ នៃចំណូលចរន្តថវិកាថ្នាក់ជាតិ ដែលបានអនុម័ត ឆ្នាំ២០២១ និង ឆ្នាំថវិកា២០២៣ ចំនួន ១ ភាគរយ នៃចំណូលចរន្តថវិកាថ្នាក់ជាតិ ដែលបានអនុម័តឆ្នាំ២០២២»។

 

 

សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើង កាលពី ដើមឆ្នាំនេះ ទាក់ទងនឹងការទម្លាក់ថវិកាដល់រដ្ឋបាលឃុំ សង្កាត់ថា រដ្ឋាភិបាលនឹង បង្កើនថវិកា សម្រាប់ ការអភិវឌ្ឍន៍ឃុំ សង្កាត់ ក្នុងរង្វង់ ៧៣ ០០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និង ឆ្នាំ២០២១ ក្នុងរង្វង់ ៨៥០០០ដុល្លារ, នឹងកើនដល់ ១០០ ០០០ ដុល្លារ ក្នុងឆ្នាំ២០២២ ហើយឆ្នាំ២០២៣ នឹងកើនដល់ជាង ១១០ ០០០ដុល្លារ ខណៈបច្ចុប្បន្នមានត្រឹម ៣៥០០០ ដុល្លារ ។

រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ លើកកម្ពស់សមត្ថភាពដល់មន្រ្តីថ្នាក់ ឃុំ សង្កាត់ ដើម្បី មានលទ្ធភាព ក្នុង ការអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគាត់ តាមយៈការបង្កើនថវិកាប្រចាំឆ្នាំ ជាបន្តបន្តាប់ ចាប់ពីឆ្នាំ ២០២០ ដល់ ឆ្នាំ ២០២៣ ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នអនុវត្តផ្ទាល់លើការងារនេះ កំពុងធ្វើកំណែទម្រង់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលនេះជាគន្លឹះមួយ យ៉ាងសំខាន់នាំឱ្យ ការធ្វើកំណែ ទម្រង់រដ្ឋបាលថ្នាក់ ក្រោមជាតិ កាន់តែទទួលបានជោគជ័យល្អ ដូចការគ្រោងទុក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here