មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការពី មន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ សុវត្ថិភាពម្ហូបអាហារ នៅផ្សារ

0
875

ក្រុងព្រះសីហនុ-ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការពី មន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារពាណិជ្ជកម្ម តូបលក់ចាប់ហួយ និងផ្សារទំនេីបម្តុំផ្សារពាណិជ្ជកម្ម ក្រុងព្រះសីហនុ ។


មន្ត្រីជំនាញបានដកយកគំរម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹកស្រស់ ត្រីងៀត សាច់ក្រក តៅហ៊ូ សណ្តែកបណ្តុះ ប្រេងឆា និងស្ពៃជ្រក់ ដើម្បីរកសារធាតុគីមីហាមឃាត់ ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រ និងពុំមានការដាក់តាំងលក់ផលិតផលខូចគុណភាពនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here