Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង និងទ្រព្យសម្បត្តិខ្ទេចខ្ទីគ្មានសល់ នៅខេត្តកំពង់ធំ

ព័ត៌មាន

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង និងទ្រព្យសម្បត្តិខ្ទេចខ្ទីគ្មានសល់ នៅខេត្តកំពង់ធំ

By NCN Daily

August 29, 2019

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋទំហំ ៦x១២ម ធ្វើពីឈើប្រក់ក្បឿងជញ្ចាំងក្ដារម្ចាស់ផ្ទះឈ្មោះគង់ យ៉ុន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រពន្ធឈ្មោះហ៊ិន វឿន អាយុ៥០ឆ្នាំនៅភូមិកើតហេតុខាងលើបណ្ដាលឲ្យខូចខាតរសម្ភារទូរទស្សន៍១គ្រឿង កង់៤គ្រឿង លុយ៤០ម៉ឺនរៀល គ្រែ៤គ្រឿង ទូរស័ព្ទ១គ្រឿង ។

មូលហេតុតាមការបញ្ជាក់របស់ម្ចាស់ផ្ទះថាបង្កឡើងដោយផ្ទុះសេខ្សែភ្លើង។ នគរបាលស្រុកចំនួន២២នាក់ និង កងរាជអាវុធហត្ថចំនួន៣នាក់ ប្រជាការពារ និងប្រជាពលរដ្ឋចំនួន៧៥នាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿងប្រើទឹក២ស៊ីទែនទើបរលត់ ៕