នាព្រឹកថ្ងៃ អាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជានៅភូមិកប់ថ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រារព្វ បានរៀបចំមីទ្ទិញអបអរ សាទរខួបអនុស្សាវរីយ៍ លើកទី ៤០ និងកំណើតរណសិរ្យ សាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជា២ធ្នូ ១៩៧៨ ២ធ្នូ ២០១៨ ក្រោមអធិបតីភាព លោក ខេន ឈុនគ័រ ប្រធានក្រុមការងារចុះជួយឃុំដំរីស្លាប់ និងលោក ហ៊ុយ សាវឿន ហៅ ឌេល សប្បុរសជន និងជាប្រធានតំណាងបញ្ជាទិញសំលៀកបំពាក់ប្រចាំប្រទេសអង់គ្លេស Matalan U.K. Retailer ដែលតែងជួយជនក្រីក្រ និប្រជាពលរដ្ឋដែលតែងតែជួបបញ្ហាការលំបាក ព្រមមានការចូលរួម សមាជិកសមាជិកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបប្រមាណជាង ៤០០ នាក់។
លោក ខេន ឈុនគ័រ បានលើកឡើងថា យើងប្រារព្វទិវានេះឡើង ក្នុងស្មារតីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះវីរៈយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានធ្វើពលីកម្ម ដ៏ធំធេងនៅគ្រប់សម័យកាល ដើម្បីភាពស្ថិតស្ថេរ គង់វង្យ រីកចម្រើន នៃទឹកដីមាតុភូមិ និងប្រជាជន យើងទាំងអស់គ្នា ចងចាំជានិច្ច និងចាត់ទុកថា រណសិរ្យ ជាបុព្វការី ពុំអាច បំភ្លេចបាន សមនឹងទិសស្លោក មានថ្ងៃ ២ធ្នូ ទើបមាន ៧មករា មាន៧មករា ទើបមាន អ្វីៗ ដូចសព្វថ្ងៃនេះ។
លោក ខេន ឈុនគ័រ ប្រធានក្រុមការងារចុះជួយឃុំដំរីស្លាប់ បានលើកឡើងថា ៤០ ឆ្នាំកន្លងមកនេះ ប្រជាជនគ្រប់រូប បានស្ថិតស្ថេរ រួមរស់ជាមួយគ្នា ក្នុងជួររណសិរ្យ ពុះពារឆ្លងកាត់ ឧបសគ្គតូចធំទាំងឡាង យ៉ាងអង្គអាច ខ្លាហាន បំផុត។ ហើយស្មារតី ២ធ្នូ ស្មារតី៧មករា ដែលបានចរឹសជាប់ក្នុងមនសិការ របស់ប្រជាជនយើង គ្រប់រូប បានប្រែក្លាយទៅជាកម្លាំង យ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិត្តិផលធំៗ នៃសង្គមជាតិ ។
លោកបាន បន្តថា ឥឡូវនេះក្រោមពន្លឺ នៃសន្តិភាព និងសេរីភាព និងក្នុងជំហរ ក្តាប់នូវជោគ វាសនារបស់ខ្លួន យើងទាំងអស់គ្នា ជឿជាក់ថា និងគ្មានការកើតឡើងជាថ្មីទៀត នៅសោកនាកម្ម ដូចក្នុង អតីតកាលឡើយ។ លោក បានអំពាវនាវ ដល់ សមាជិកសមាជិការ ដ៏សកម្ម នៃរណសិរ្យ គ្រប់លំដាប់ថ្នាក់ សូមលើកកម្ពស់ ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ភ្ជាប់នូវ ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយ ប្រជាជន ហើយខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ក្នុងការបំរើប្រទេសជាតិ តាមកម្ម វិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។
លោក ហ៊ុយ សាវឿន សប្បុរសជន ជាប្រធានតំណាងបញ្ជាទិញសំលៀកបំពាក់ប្រចាំប្រទេសអង់គ្លេស Matalan U.K. Retailer បានផ្តាំផ្ញើរ ដល់សិស្សានុសិស្សទាំងអស់ត្រូវប្រឹងប្រែងរៀងសូត្រ ធ្វើជាក្មេងល្អ មិត្តល្អ សម្រាប់ឪពុកម្តាយ និងសង្គមជាតិ ជាពិសេសនោះជាសរសរទ្រូងប្រទេសជាតិ ទៅពេលអនាគត ហើយត្រូវចង់ចាំថា មាន២ធ្នូ ទើបយើងមានថ្ងៃនេះ និងមានអ្វីៗគ្រប់យ៉ាងនៅពេលនេះ ។
ក្នុងនោះដែរ លោកប្រធានក្រុមការងារចុះជួយឃុំដីរីស្លាប់ និងសប្បុជនបានចែកអំណោយដល់សិស្សានុសិស្សចំនួន១៣៦នាក់ ក្នុងម្នាក់ៗទទួលបាន ប៊ិច២ដើម សៀវភៅ១ក្បាល់ ថវិកា២០០០រៀល មេភូមិចំនួន៥នាក់ ក្នុងម្នាក់ៗទទួលថវិការចំនួន ៥ម៉ឺនរៀល ផងដែរ ។
សូមបញ្ជាក់ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ១៩៧៨ បច្ចុប្បន្នបានដូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន សម្តេចធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើនរូបទៀតជាប្រមុខដឹកនាំ ដើម្បីផ្តួលរំលំរបបឃាតក ប៉ុល ពត សង្រ្គោះ រំដោះមាតុភូមិ និងប្រជាជនកម្ពុជាឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ និងបានទទួលជ័យជម្នះទាំងស្រុងនាថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩៕