Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្តេចតេជោ ហ៊ុន សែន៖ ប៉ុន្តែទោះបីអ្នកឯងហ៊ាន ឬមិនហ៊ាន មិនសំខាន់ទេ, កម្លាំងសមត្ថកិច្ចបានត្រៀមរៀបចំដើម្បីចាប់អ្នកឯងបញ្ចូលគុក

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន៖ ប៉ុន្តែទោះបីអ្នកឯងហ៊ាន ឬមិនហ៊ាន មិនសំខាន់ទេ, កម្លាំងសមត្ថកិច្ចបានត្រៀមរៀបចំដើម្បីចាប់អ្នកឯងបញ្ចូលគុក

By NCN Daily

August 30, 2019

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លើយតបនឹងការលើកឡើងចុងក្រោយរបស់ទណ្ឌិត សម រង្ស៉ី ថា វាជាទង្វើគួរឲ្យអស់់សំណើច និងមានចេតនា ចង់គេចចេញពីការអនុវត្តច្បាប់របស់សមត្ថកិច្ចកម្ពុជា តែទោះបីអ្នកឯងហ៊ាន ឬមិនហ៊ាន មិនសំខាន់ទេ, សមត្ថកិច្ចត្រៀមចាប់អ្នកឯងបញ្ចូលគុក បើហ៊ានចូលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំបានឃើញហើយការលើកឡើង ភ្នាល់របស់អ្នកឯង ជាវាទង្វើគួរឲ្យអស់សំណើច និងបង្ហាញចេតនាច្បាស់ក្រឡែតចង់គេចចេញ ពីការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ចកម្ពុជា និងជាលេសមួយមិនត្រឡប់មកកម្ពុជា, ដូច្នេះខ្ញុំសូមបញ្ជាក់ច្បាស់ៗឡើងវិញថា កម្លាំងសមត្ថកិច្ចនឹងចាប់ អ្នកឯងញាត់គុកតាមដីកាតុលាការ ក្នុងរយៈពេល២៤ម៉ោង បើក្លាហានហ៊ានចូលប្រទេសកម្ពុជា បើចាប់មិនបានទេខ្ញុំសុខចិត្តចុះចេញពីតំណែង។ អ្នកឯងគ្រាន់តែឆ្លើយហ៊ាន ឬមិនហ៊ាន ?

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្តថា «ប៉ុន្តែទោះបីអ្នកឯងហ៊ាន ឬមិនហ៊ាន មិនសំខាន់ទេ, កម្លាំងសមត្ថកិច្ចបានត្រៀមរៀបចំដើម្បីចាប់អ្នកឯងបញ្ចូលគុក ប្រសិនបើអ្នកឯងហ៊ានចូលកម្ពុជា ហើយមិនចាំបាច់ត្រូវការសងលើតម្លៃនៃការភ្នាល់ណានោះទេ»។

ប្រភព : Freshnews កែសម្រួលដោយ NCNDaily