Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
Update: ចូលរួចរំលែកទុក្ខផងក្មេងប្រុសដែលត្រូវទឹកគួចបាត់៣យប់៤ថ្ងៃ នៅខេត្តព្រះវិហារ ពេលនេះ រកឃើញសពហើយ

ព័ត៌មាន

Update: ចូលរួចរំលែកទុក្ខផងក្មេងប្រុសដែលត្រូវទឹកគួចបាត់៣យប់៤ថ្ងៃ នៅខេត្តព្រះវិហារ ពេលនេះ រកឃើញសពហើយ

By NCN Daily

September 07, 2019

ព្រះវិហារ: នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ក្មេងប្រុសដែលត្រូវទឹកគួចនាំទៅឆ្ងាយពេលនេះបានរកឃើញសាកសពហើយដោយករណីនេះបានកើតហេតុកាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់មួយនៅចំណុចបង្ហៀរទឹកធ្លាក់ស្ថិតក្នុងភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះឈ្មោះ គង់ រតនៈ ចាន់តា ភេទប្រុស អាយុ ២ ឆ្នាំ ឪពុកឈ្មោះ គង់ សុវណ្ណថារី ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរទាហ៊ានសឹករង ស្រុកជាំក្សាន្ត ម្ដាយឈ្មោះ ឡៃថៃ ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរកសិករ។

អ្នកទាំងបីបានជិះម៉ូតូ១គ្រឿងម៉ាកវេវអាល់ហ្វាពណ៌ខ្មៅឡើងភ្នំដើម្បីទៅផ្ទះដល់ចំណុចបង្ហៀរទឹកធ្លាក់បានជិះឆ្លង ស្រាប់តែទឹកហូរបោកមនុស្ស និងម៉ូតូធ្លាក់ចុះក្រោមដោយឪពុកម្ដាយបានរួចខ្លួនតែជាអកុសលកូននិងម៉ូតូធ្លាក់ទៅក្នុងទឹកដោយរកមិនទាន់ឃើញរហូតមកដល់ពេលនេះ។

អ្នកទាំងបីរស់នៅភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ៕

ប្រភព៖ Facebook