ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យទីតាំងច្រាំងទន្លេមួយកន្លែង ដែលទទួលរងការបំផ្លាញដោយទឹកជំនន់នៅសង្កាត់កោះដាច់

0
528

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង នៅថ្ងៃទី០៩ ខែកញ្ញនេះ បានចុះត្រួតពិនិត្យ ទីតាំងច្រាំងទន្លេមួយកន្លែងដែលទទួលរងការបំផ្លាញដោយទឹកជំនន់នៅក្នុងភូមិរនះ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីរកវិធានការទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យច្រាំង Vទន្លេចំនុចនេះបន្តបាក់ស្រុតទៀត។

ជាវិធានការបឋមដោះស្រាយភ្លាមៗនោះ  អភិបាលរាជធានីបានធ្វើការណែនាំ ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញដែលចុះមកដល់ទីតាំងនេះធ្វើយ៉ាងណាដាក់បាវខ្សាច់ជាមួយនឹងថ្មទម្លាក់ចូលទៅក្នុងច្រាំងទន្លេដែលបាក់ស្រុតដើម្បីទប់ស្កាត់កុំឲ្យបាក់បន្តទៀត។ ហើយជាជំហានដែលត្រូវអនុវត្ត គឺយើងចាប់ ផ្ដើមធ្វើការបោះបង្គោលទប់ដីកុំឲ្យហូរទៅបាតទន្លេរួមនឹងការចាក់ថ្ម ដាក់បាវខ្សាច់ចូលទី កន្លែងដែល បាក់ស្រុតនេះ ជាមួយនិងការបញ្ជូនសាឡង់មួយគ្រឿង ដើម្បីដាក់ខ្សាច់មកចាក់នៅ ទីតាំងខាងលើនេះ ផងដែរសំដៅធ្វើយ៉ាងណាកុំឲ្យមានការបាក់ច្រាំងបន្តទៀត ដោយសារតែច្រាំងទន្លេនេះនៅជាប់ នឹងផ្លូវបេ តុងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិនេះតែម្ដង។ អ្វីដែលជាគោលការណ៍ខាងមុខ នៅពេលទឹកស្រករដ្ឋបាល រាជធានីភ្នំពេញគ្រោងនឹងធ្វើការបុកស៊ីផាយនៅទីតាំងខាងលើនេះបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់នូវ ការបាក់ស្រុតច្រាំងទន្លេនេះនៅឆ្នាំក្រោយៗទៀត។

សូមបញ្ជាក់ថា បើតាមការអោយដឹងពីអាជ្ញាធរសង្កាត់កោះដាច់  ច្រាំងទន្លេដែលទទួលរង ការបាក់ស្រុត នេះបានកើតឡើងប្រមាណជាពីរទៅបីថ្ងៃមកហើយ គឺខណៈដែលជំនន់ទឹក ទន្លេបានហក់ឡើងយ៉ាងគង្ហុក នារយៈពេលប៉ុន្មានថ្ងៃនេះ ហើយទំហំនៃការបាក់ស្រុននេះមានប្រវែងប្រមាណ២០ម៉ែត្រ៕

ដោយ :  NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here