Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម អ៊ាង សុផល្លែត ផ្តល់រង្វាន់លើកទឹកចិត្តសិស្សជាប់និទ្ទេសA សិស្សពូកែ និងសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅស្រុកអូររាំងឪ

ព័ត៌មាន

ឯកឧត្តម អ៊ាង សុផល្លែត ផ្តល់រង្វាន់លើកទឹកចិត្តសិស្សជាប់និទ្ទេសA សិស្សពូកែ និងសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅស្រុកអូររាំងឪ

By NCN Daily

September 17, 2019

ត្បូងឃ្មុំ៖ នារសៀលថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្សទូទាំងស្រុកអូររាំងឪ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ចំនួន៣៤៨នាក់។

ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះ លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស សហភាពសហពន្ធ័យុវជនកម្ពុជា ជាពិសេសសិស្សានុសិស្សផ្ទាល់ ដែលបានខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ហើយទទួលបានលទ្ធផលល្អជាក់ស្តែងក្នុងឆ្នាំនេះ។ ឯកឧត្តម បានលើកឡើងថានេះ ជាកិត្តិយសសម្រាប់ស្រុកអូររាំងឪ និងជាធនធានប្រកបដោយគុណភាពរបស់ប្រទេសយើង។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តសិស្ស ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវខិតខំប្រឹងប្រែងស្រូបជញ្ជក់ចំណេះដឹងបន្ថែម កសាងមូលដ្ឋានគ្រឹះរបស់ខ្លួន ដែលជាទុនយ៉ាងសំខាន់សម្រាប់ឈានទៅរកភាពជោគជ័យនាថ្ងៃអនាគត និងត្រូវប្រកាន់ខ្ជាប់នូវ គុណធម៌ សុជីធម៌ សីលធម៌ សច្ចៈធម៌ ដាច់ខាតកុំក្រអើតក្រទម នឹងជោគជ័យរបស់ខ្លួន ត្រូវ”ងើយស្កក ឱនដាក់គ្រាប់”។ ឯកឧត្តម រដ្ឋលេខាធិការ បានគាំទ្រចំពោះសិស្សានុសិស្សដែលមិនបានប្រឡងជាប់ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំរៀនសូត្របន្ថែមទៀត ដើម្បីទទួលបាននូវភាពជោគជ័យសម្រាប់ការ ប្រឡងនៅឆ្នាំក្រោយ និងជៀសអោយឆ្ងាយពី គ្រឿងញៀន និងអំពើអបាយមុខនានា។

គួរបញ្ជាក់ថា ឯកឧត្តម អ៊ាង សុផល្លែត បានប្រគល់ជូនសម្ភារ:ការិយាល័យដល់ វិទ្យាល័យអូររាំងឪ វិទ្យាល័យហេងសំរិនចក និងវិទ្យាល័យពាមជាំង ដោយវិទ្យាល័យនីមួយៗទទួលបាន កុំព្យូទ័រលើតុចំនួន១គ្រឿង និងម៉ាស៊ីនព្រីន១គ្រឿង។ ឯកឧត្តម ផ្តល់ជូនចំពោះសិស្សទទួលបាននិទេ្ទសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃ១៩ សីហា ចំនួន3នាក់ ម្នាក់ៗទទួលបានទូរស័ព្ទដៃ smart phone ទំនើប១គ្រឿង និងដំណើរកំសាន្តទៅប្រទេសថៃ សិង្ហបុរី និងប្រទេសម៉ាឡេស៊ី។

លើសពីនេះ ចំពោះសិស្សានុសិស្សឆ្នើមប្រចាំសាលាចំនួន៣នាក់ ដោតចំណាត់ថ្នាក់លេខ១ទទួលបានថវិកាចំនួនថវិកា៨០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ២ទទួលបានថវិកា៦០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៣ទទួលបានថវិកា ៤០ម៉ឺនរៀល។ ចំពោះសិស្សានុសិស្សប្រឡងជាប់ចំនួន ២៣៩នាក់ នៅទូទាំងស្រុក ម្នាក់ៗទទួលបានថវិកា៥ ម៉ឺនរៀល និងចំពោះសិស្សានុសិស្សប្រឡងមិនជាប់ ម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀល។ ដោយឡែក ចំពោះលោកនាយកសាលា លោកគ្រូ អ្នកគ្រូ ដែលបានអញ្ជើញ ចូលរួមពិធីទាំងអស់ ម្នាក់ៗទទួលបានថវិកា10ម៉ឺនរៀលផងដែរ៕

ដោយ​៖ NCNDaily