Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
Update: កូនប្រុសចង្រៃសុំលុយឪពុកមិនបានដុតផ្ទះឆេះខ្ទេចរាលដាលដល់ផ្ទះជិតខាង១១ខ្នងបណ្តាលអោយប្អូនប្រុស និងឪពុករបស់ជនបង្ករឆេះខ្លាចស្លាប់យ៉ាងអាណោចអាធម័

ព័ត៌មាន

Update: កូនប្រុសចង្រៃសុំលុយឪពុកមិនបានដុតផ្ទះឆេះខ្ទេចរាលដាលដល់ផ្ទះជិតខាង១១ខ្នងបណ្តាលអោយប្អូនប្រុស និងឪពុករបស់ជនបង្ករឆេះខ្លាចស្លាប់យ៉ាងអាណោចអាធម័

By NCN Daily

September 17, 2019

ភ្នំពេញ ៖ ករណីនេះបានកើតឡើងនាវេលាម៉ោង១២ថ្ងៃត្រង់ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិ​លេខ​៥ស្ថិតក្នុងភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ ជនសង្ស័យដែលជាយុវជនញៀនថ្នាំផងនោះបានសុំលុយឪពុកទិញថ្នាំសុំមិនបានខឹងរួចយកដែកកេះដុតផ្ទះឪពុកម្តាយចោលរហូតឆេះរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន១១ខ្នង ។

ប៉ុន្តែអ្វីឈឺចាប់រកទីបំផុតគ្មាននោះគឺប្អូននិងឪពុកបានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មបន្ទាប់ពីប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ករណីនេះអាជ្ញាធរមានសមត្ថកិច្ចបានប្រើឡានទឹកពន្លត់របស់សាលាខណ្ឌឫស្សីកែវ និងស្នងការក្រុង ដើម្បីជួយអន្តរាគមន៍ចំនួន២៧គ្រឿងហើយបានរលត់ជាស្ថាពរក្នុងរយៈពេល១ម៉ោង ៕

ប្រភព៖ កម្ពុជាថ្មី កែរសម្រួលដោយ៖ NCN Daily