ឃាត់ខ្លួនស្ត្រី១៥នាក់ ពាក់ព័ន្ធ​ការរកស៊ី​ពពោះ​ជំនួស

0
265

ភ្នំពេញ៖ កាលពី​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អភិបាលខណ្ឌ​សែន​សុខ និង​អធិការនគរបាល​ខណ្ឌ បាន​ចុះបង្ក្រាប​ទីតាំង​មួយកន្លែង ស្ថិតក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ពាក់ព័ន្ធ​ករណី​ស៊ីឈ្នួល​ពពោះ​ជំនួស ដោយ​ឃាត់ខ្លួន​បាន​មនុស្ស១៥នាក់។

ក្នុងចំណោម​មនុស្ស​ស្រី​ទាំង១៣នាក់​នោះ មាន​មនុស្ស១១នាក់ កំពុង​តែមាន​ផ្ទៃពោះ ដែលជា​អ្នករកស៊ី​ពពោះ​ជំនួស​ផ្ទាល់​តែម្ដង ហើយ២នាក់​ផ្សេងទៀត ជា​ចុងភៅដោយឡែក សម្រាប់​ការ​ពពោះ​នេះ ហើយ​ត្រូវ​លក់​បន្ដទៅ​ឲ្យ​ជនបរទេស ឬ​ជន​ណា​នោះ លោក ទូច សា​រ៉េ​ន មិនទាន់បាន​បញ្ជាក់​នៅ​ឡើយ​ទេ ព្រោះ​លោក​ថា​មនុស្ស​ទាំងអស់​កំពុងតែ​ស្ថិតក្រោម​ការសួរនាំ​រប​ស់​សមត្ថកិច្ច​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់។

ករណី​ពពោះ​ជំនួស​នេះ​នៅ​កម្ពុជា ត្រូវបាន​ចាត់ទុកថា​ជា​អំពើ​ខុសច្បាប់ ខណ:ដែល​ក្រសួងមហាផ្ទៃ កំពុងតែធ្វើការ​ចងក្រង​ច្បាប់ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់៕

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here