Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មិត្តជប៉ុនបានបើកសាលារៀនគំរូមួយដែលមានស្ដង់ដារសិក្សាបែបប្រទេសជប៉ុន ដោយឥតគិតថ្លៃនៅកម្ពុជាហើយ (មានវីដេអូ)

ព័ត៌មាន

មិត្តជប៉ុនបានបើកសាលារៀនគំរូមួយដែលមានស្ដង់ដារសិក្សាបែបប្រទេសជប៉ុន ដោយឥតគិតថ្លៃនៅកម្ពុជាហើយ (មានវីដេអូ)

By NCN Daily

September 20, 2019

សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF គឺជាសាលារៀនគំរូមួយដែលមានស្ដង់ដារសិក្សាបែបប្រទេសជប៉ុន បណ្ដុះបណ្ដាលសិស្សចាប់ពីថ្នាក់មតេយ្យ រហូតដល់អនុវិទ្យាល័យ ដោយផ្ដោតលើចំណេះដឹង បញ្ញាស្មារតី ជំនាញ និងសមត្ថភាពប្រកបដោយគុណភាពខ្ពស់ និងអាចក្លាយជាអ្នកដឹកនាំ និងជាសរសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត។

សាលាមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមបញ្ជាក់ដែរថា សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF នេះ បង្រៀនជាពីរភាសា គឺភាសាខ្មែរ និងភាសាជប៉ុន ហើយការរៀននៅទីនេះ ដោយពុំមានបង់ប្រាក់នោះទេ។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Khmerpart កែសម្រួលដោយ៖ NCNDaily