(ភ្នំពេញ) នារសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធខួបលើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០១៨) នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ ។
គួរំលឹកដែរថា ទិវានៃបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា គឺជាទិវាប្រវត្តិសាស្ត្រ ដែលយើងទាំងអស់គ្នាជាប្រជារាស្ត្រខ្មែរ គ្រប់រូបតែងតែចងចាំនិងចរិក ជាប់ជានិច្ចនៅក្នុងជីវិត នៃព្រះមហាករុណាទិគុណ ប្រកបដោយព្រហ្មវិហារធម៌ជ្រាលជ្រៅរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមព្រះរាជកិច្ចបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការទាមទារ ឯរាជ្យជាតិពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដីសេចក្ដីសុខសាន្តនិងការអភិវឌ្ឍ៕ប្រភព FB