Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ប៉ូលិសម្នាក់ស្លាប់ដោយសារជិះម៉ូតូ ជ្រុលបុករថយន្ត នៅមុខក្រុមហ៊ុន Mercedez ដែលកំពុងបត់ខ្វះការប្រុងប្រយ័ត្ន

ព័ត៌មាន

ប៉ូលិសម្នាក់ស្លាប់ដោយសារជិះម៉ូតូ ជ្រុលបុករថយន្ត នៅមុខក្រុមហ៊ុន Mercedez ដែលកំពុងបត់ខ្វះការប្រុងប្រយ័ត្ន

By NCN Daily

September 21, 2019

ភ្នំពេញ​ ៖ នគរបាលម្នាក់ នៃនាយកដ្ឋាននគរបាលការពារ បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ជួបគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងរថយន្ត កាលពីវេលា ម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុនលក់រថយន្ត Merceodes តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ជឹម រតនៈ អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាល នៅនាយកដ្ឋាននគរបាលការពារ ប្រចាំការនៅស្ថានទូតឥណ្ឌា។

បច្ចុប្បន្នស្នាក់នៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1H-7710 រីឯរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-5883 តៃកុងរត់បាត់។

ប្រភព៖ Facebook កែសម្រួលដោយ៖ NCN Daily